កំពង់ឆ្នាំង៖ ស្ត្រីជាម្តាយចុងម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ័ក្រុងកំពង់ឆ្នាំងចាប់ឃាត់ ខ្លួន នៅវេ លាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីស្ត្រីរូបនោះបានវាយធ្វើបាប ទៅ លើកូនចុងរបស់ខ្លួនមានអាយុ៨ឆ្នាំ នៅក្នុងមុខតូបលក់ដូរ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំ ពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ស្ត្រីជាម្តាយចុងរួបនោះមានឈ្មោះ ឈិត សុខនអាយុ៤៨ឆ្នាំ ចំណែកកុមារារងគ្រោះមានឈ្មោះ ខ្លឹង សុធី អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ខ្លឹង សៀកលី អាយុ៤៩ឆ្នាំ ។ ប្រភពដដែលបានអោយដឹងថា៖ នេះមិនមែនជាលើកទីមួយទេដែលស្ត្រីជាម្តាយចុងបានវាយធ្វើ បាបកូនចុងរហូតមានស្លាកស្នាមបែបនេះ។នៅថ្ងៃកើតហេតុម្តាយចុងរូបនោះបានយកបន្ទះរនៀបវាយកូន ចុងយ៉ាងខ្លាំង ទោះគ្នាខំស្រែកយំអង្វរក៍ដោយ។
ដោយសារតែការវាយធ្វើបាបជារៀងរាល់ថ្ងៃធ្វើ អោយអ្នក ជិតខាង ទិសភ្នែក និងមានការអាណិតអាសូរដល់ក្មេងប្រុសជាកូនចុង ក៏បានរាយការណ៏ទៅលោកស្រី កង ឡង់ឌី ជាក្រុមប្រឹក្សា សង្កាត់ផ្សារឆ្នាំងហើយលោកស្រីបានទៅពិនិត្យមើលឃើញនឹងភ្នែកទើបប្តឹង មកសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ហើយក៏មានការចាប់ខ្លួនស្ត្រីជាម្តាយចុងនោះតែម្តង ។
លោក ម៉ា យន្ត មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំងបាននិយាយថា៖ ប្រជាពលរដ្ឋ ដែលរស់ នៅក្បែរផ្ទះ គ្រួសារខាងលើនេះ ក៏ដូចជាមន្ត្រីនគរបាលប៉ុស្តិផ្សារឆ្នាំង បាននិយាយថា ម្តាយចុងរូបនោះ បានវាយធ្វើបាបកូនចុងរាល់ថ្ងៃ កន្លងមកមន្ត្រីនគរបាលមូលដ្ឋាន ធ្លាប់បានធ្វើការអប់រំនែនាំមកដែរ តែ ស្ត្រីរូបនោះនៅតែវាយធ្វើបាបកូនចុងរាល់ថ្ងៃដដែល ហើយកុមាររងគ្រោះខាងលើនេះ មិនបានចូលរៀន សូត្រអ្វីឡើយ ខុសពីកុមារដ៏ទៃ ដែលនេះជាការរំលោភ និងបំពារបំពានលើសិទ្ឋ កុមារដែលត្រូវតែបាន ទទួលការរៀនសូត្រ។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនោះបានសារភាពថា៖ ខ្លួនពិតជា បានវាយកូនចុងពិតមែន គឺ គ្រាន់តែប្រដៅវាប៉ុណ្ណោះ ព្រោះវារឹងពេក គាត់គ្មានបំណងវាយអោយមានរបួសស្នាមឬសម្លាប់កូននោះ ទេ។
ស្ត្រីរូបនោះបានបញ្ជាក់ថា គាត់មានទីលំនៅ ភូមិឧទ្ទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ គាត់បានប្តី និងមករស់នៅជាមួយប្តីក្នុងភូមិផ្សារឆ្នាំង នេះជាង៣ឆ្នាំហើយ ។ លោក ម៉ា យន្ត មន្ត្រីនគរបាលក្រុងបាននិយាយថា៖ ផ្អែកតាមសាក្សី និងស្លាកស្នាមស្ត្រីជាម្តាយ ចុងរូបនោះ គេចមិនផុតពីមានទោសនោះទេ ពីបទរំលោភសិទ្ឋលើកុមារ រាប់ទាំងការបិទសិទ្ឋក្នុងការ រៀនសូត្រទៀតផង។ទោះបីពេលនេះបុរសជាប្តីនៅមានចិត្តរារែកមិនចង់ប្តឹងក៍ដោយក្តីចង់មិនចង់ត្រូវមាន ទោសដូចគា្នពីបទសមគំនិតមួយទៀត។ពេលនេះមន្ត្រីនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅ ស្នង ការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងបន្ថែម បញ្ជូនខ្លួនទៅតុលាការខេត្តតាមនិតិវិធី៕