ឃាត់ខ្លួនជនសង្ស័យ ២នាក់ធ្វើសកម្មភាពលួចរម៉កម៉ូតូ ២ខណ្ឌសែនសុខរត់មកដល់ ខណ្ឌមានជ័យត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានភ្លាម

ភ្នំពេញ៖នៅវេលាម៉ោង ២ រំលងអធ្រាត្រត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១បង្កឲ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញជនសង្ស័យ ២ នាក់ធ្វើសកម្មភាពលួចរម៉កម៉ូតូចេញមកពីត្រង់នឹងចំណុចផ្សារត្រពាំងឈូក ដែលស្ថិតនៅក្នុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចក៏ជិះរត់មកដល់ត្រង់ចំណុចផ្លូវសូឡាដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានី ភ្នំពេញ 

 ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានភ្លាមៗស្វាគមន៍មួយដៃមួយជើងរួចក៏ប្រគល់ជូនអាជ្ញាធរខណ្ឌសែនសុខវិញហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល។

ក្រោយពេលកើតហេតុម្ចាស់រម៉កក៏បានមកដល់ទីតាំងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថារម៉កនោះជារបស់គាត់ដែលគាត់បានចតនៅមុខផ្ទះ។