កំពង់ឆ្នាំង៖ រថយន្ត២គ្រឿងបានរងការខូចធ្ងន់ធ្ងរនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏មួយដែលបាន កើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០៥ និង១០៦ ស្ថិតក្នុង ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខណៈ ដែលរថយន្តទាំង២គ្រឿងបុកគ្នាលើចំណុចផ្លូវកោង ។
សមត្ថកិច្ចនគរបាលចរាចរណ៏ស្រុករលាប្អៀរបានអោយដឹងថា៖ពេលកើតហេតុខណៈពេលមេឃ កំពុងភ្លៀង មានរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៏សំបកឪឡឹកពាក់ស្លាកលេខ ភ្នំពេញ 2C.3860 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិពី ជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ជាផ្លូវកោងបត់ឆ្វេង ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ជាប្រភេទទួរីស ម៉ាក ស្តារីកពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D. 2063 ដែលធ្វើដំណើរច្រាស់ទិសគ្នាបានបុកនិងកៀគ្នា បណ្តាលអោយរថយន្ត ខូចខាតរៀងៗខ្លួនយ៉ាងដំណំ។
ក្នុងហេតុការណ៏នោះមានកុមារម្នាក់បានរងរបួសស្រាល។ ប្រភពដដែលបានបន្តថា៖ រថយន្តឡង់គ្រីស័រ បានខូចខាតផ្នែកខាងមុខ មួយជំហៀងខាងឆ្វេង ចំណែករថយន្តស្តារីក ខូចមួយជំហៀងខាងឆ្វេង ដូចគ្នានិងដាច់កង់ខាងឆ្វេងដែរ។ គ្រោះថ្នាក់ចរាចរណ៏ ខាង លើនេះ ត្រូវបានមន្ត្រីនគរបាលស្រុកនិយាយថាគឺបណ្តាលមកពីរថយន្តបើកលឿនដល់ផ្លូវកោងបាន រំលោភលើគំនូសចែកទ្រូងផ្លូវ ទើបបង្កគ្រោះថ្នាក់បែបនេះ ។ 
សមត្ថកិច្ចគរបាលមិនបានប្រាប់អត្តសញ្ញាណអ្នកបើកបររថយន្តទាំង២នេះឡើយ ដោយគ្រាន់ តែប្រាប់ថា បានស្ទូចយករថយន្តទាំង២គ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នង ការដ្ឋាននគរបាលខេត្តរួចហើយ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕



































