ខេត្តកំពង់ធំ៖ ព្រះសង្ឃ និងគណកម្មការអាចារ្យវត្ត រួមទាំងយាយជីតាជី នៅវត្តស្រះ កំពុងតែប្រឈមនិងកង្វះខាត ចង្ហាន់ប្រចាំថ្ងៃ ទើបទទួលបានទេយ្យទាននិងបច្ច័យ ដែលជាអំណោយរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា ណែត និងលោកជំទាវពេជ្រ ចន្ទ មុន្នី តាមរយះឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានប្រគេនព្រះសង្ឃ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២១ ។
ពិធីនេះបានធ្វើឡើងនៅ ក្នុងបរិវេណវត្តស្រះក្នុង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង រួមទាំងសហការីនិងអាជ្ញាធរដែនដី បាននាំយកនូវគ្រឿងឧបភោគបរិភោគ ប្រគេន ព្រះសង្ឃចំនួន១៦ អង្គ ព្រមទាំង គណៈ កម្មការអាចារ្យវត្ត លោកយាយ លោកតា ដែលកំពុងខ្វះខាតចង្ហាន់ និងអាហារប្រចាំ ថ្ងៃដោយសាររងផលប៉ះពាល់ដោយការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩ ។
នៅក្នុងពិធី ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគេនអង្ករ ២០០ក្រាម មី៦ កេស.ត្រីខកំប៉ុង១០ យួរ.ទឹកសុទ្ធ២០យួរ.ទឹកសុទ្ធវីតាល់៤កេស.ម៉ាស៤ស្រទាប់៤ ប្រអប់ .ទឹក អាល់កុល សម្លាប់មេរោគចំនួន៥លីត្រ និងបច្ច័យមួយចំនួនផងដែរ ដែលជាអំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងជំនួយសប្បុរសជនមួយចំនួនទៀត តាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ព្រះសង្ឃគណៈកម្មការអាចារ្យវត្ត ថ្លែង អំណរគុណឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ និងថ្នាក់ដឹកនាំនៃបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយឧបត្ថម្ភក្នុងពេលខ្វះខាត ក្នុងនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់អង្គ លោកយាយ លោកតា និងប្រជា ពលរដ្ឋចំណុះជើងវត្តទាំង អស់ សូមរួមគ្នាចូលរួម ក្នុងការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាម វិធានការ ៣កុំ ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ដោយ ប៊ុន រដ្ឋា





































