លោក លឹម ភត្រី សមាជិកក្រុមប្រឹក្សាក្រុង នាំយកអំណោយសប្បរសជនជាគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ លោក លឹម ភត្រី សមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុនារសៀលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១នេះ បាននាំយកអំណោយមនុស្សធម៌របស់ សប្បរសជន ជាគ្រឿងឧបភោគបរិភោគចម្រុះមកចែកជូន បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត កំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ)ចំនួន ១៣គ្រួសារ រស់នៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
លោក លឹម ភត្រី សមាជិកក្រុមប្រឹក្សាក្រុង បានឲ្យដឹងថា អំណោយជាគ្រឿងឧបភោគបរិភោគ ខាងលើ នេះគឺជាអំណោយមនុស្សធម៏ ទទូលបានពីសប្បរសជនរូមមាន លោក Gv Chandaលោក Chhov PakThong និងលោកPozz Chhay។ ដោយក្នុងមួយគ្រូសារទទូលបានអង្ករ ១០គីឡូ ,មីកំប៉ុង ៦កំប៉ុង,ទឹកត្រី ១ដប,ទឹកស៊ីអ៊ីវ ១ដប,ទឹកម្ទេស ១ដប,ប្រេងឆា ១ដប,អំបិល ១កញ្ចប់,ប្រេងខ្ចង ១ដប,ម៉ាស ១ដុំស្មើនិង ៥០ម៉ាស,អាកុល ៥០០មីលីលីត្រ។
ជាមួយគ្នានេះ លោក លឹម ភត្រី សមាជិកក្រុមប្រឹក្សាក្រុង បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋ និង ក្រុមគ្រួសារទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ ស្កាត់ចម្លង ក្នុង សហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុក ដាក់ ខ្ពស់ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវ ពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងធ្វើតាម ការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារឆ្លងជំងឺកូវីដ-១៩ ជាពិសេសស្ដាប់ ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន៖(៣ កុំ)(៣ ការពារ)១.ត្រូវពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ។២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់។៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រពីអ្នកដទៃ ចំណែក(៣ កុំ)មាន ៖
១.កុំចូលទៅកន្លែងបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់។២.កុំទៅកន្លែងមានមនុស្សអ៊ូអរមានមនុស្សនៅជិតៗគ្នាច្រើន។៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕នាគសមុទ្រ