ទណ្ឌិតចំនួន២៧នាក់ទទួលបានការលើកលែងទោស ពី៣ខែ ដល់៦ខែ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ទណ្ឌិតចំនួន២៧នាក់ទទួលបានការលើកលែងទោស ពី៣ខែ និង៦ខែ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តបន្ទាយមានជ័យ ។
ការលើកលែងទោសនេះដោយមានការចូលរួម លោក គឹងវណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យ លោកតេង សាមៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ លោកអ៊ុង សុីផានឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យនិងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត នៅព្រឹក ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២១នៅក្នុងពន្ធនាគារផ្ទាល់ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអ៊ុង សុីផានឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យបានប្រាប់អ្នកយកព័ត៏មានឲ្យដឹងថាជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យកំពុងឃុំជាក់ស្តែងមានចំនួនសរុប១.៥៧៧នាក់ក្នុងនោះស្រីមានចំនួន៩៩នាក់។ ជនត្រូវចោទមានចំនួន ២៤៩នាក់ស្រី១១នាក់ ជនជាប់ចោទមានចំនួន២៤៩នាក់ ស្រីមានចំនួន១៧នាក់ពិរុទ្ធជនមានចំនួន៧៧៣នាក់ ស្រីមានចំនួន៤៦នាក់ ទណ្ឌិតមានចំនួន៣២៦នាក់ ស្រីមានចំនួន២៥នាក់ អនិតិជនមានចំនួន១២៥នាក់ស្រី៦នាក់ ចាប់ចូលថ្មីមេខ្យល់មានចំនួន៧៤នាក់ស្រី៧នាក់។លោកអ៊ុងសុីផានបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាអង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរគ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។លោកអ៊ុងសុីផានបានបញ្ជាក់ឲ្យដឹងទៀតថាជនជាប់ឃុំទាំងអស់ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើមក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក។
លោកគឹង វណ្ណះមានប្រសាសន៍ថា៖ ការបន្ធូបន្ថយដល់ទណ្ឌិតចំនួន២៧នាក់ក្នុងនោះលើកលែងទោសមានរយះពេល៣ខែមានចំនួន១៧នាក់បន្ធូបន្ថយទោសរយះពេល៦ខែមានចំនួន១០នាក់មានស្រី១នាក់។លោកគឹង វណ្ណះ បានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីបានអប់រំកែប្រែហើយ ចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕ដោយ៖ឃិន គន្ធា