ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ខែ ឧសភាឆ្នាំ ២០២១នេះ បានបញ្ចួនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿន ដឹកជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដែលរងរបួសដោយអគ្គីភ័យផ្ទុះកំប៉ុងហ្គាសពីដែនដីក្រុងកោះរ៉ុង មកកាន់ មន្ទីរ ពេទ្យ បង្អែកខេត្តព្រះសីហនុដើម្បីជួយសង្គ្រោះបន្ទាន់។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនរងគ្រោះជាប្រពន្ធមានឈ្មោះ វេង ស្រីរែន អាយុ ៣៨ឆ្នាំ មុខរបរ កម្មករ បឹងហ្គាឡូ រងបួសឆេះពេញខ្លួនប្រាណ និងប្ដីមានឈ្មោះ សឿ វិត អាយុ ៤១ ឆ្នាំ មុខរបរ កម្មករបឹងហ្គាឡូ រងបួសឆេះជើង ជាប្រជាពលរដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះ សីហនុ។ដោយជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើនេះបើតាមសម្ថកិច្ចមូលដ្ឋានបញ្ជាក់ថាមូលហេតុដែល បង្ករឲ្យជនរងគ្រោះជាប្តីប្រពន្ធ រងរបួសធ្ងន់ធ្ងរឆាបឆេះដោយអគ្គីភ័យបែបនេះគឺបណ្តាល មក ពីផ្ទុះកំប៉ុងហ្គាស និងឆាបកាដុងសាំង ។
លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានឲ្យ ដឹងថា ស្ត្រីដែលរងគ្រោះរលាក ភ្លើងធ្ងន់ធ្ងរដោយសារផ្ទុះកំប៉ុងហ្គាសក្នុងផ្ទះនៅក្រុងកោះរ៉ុងមន្ទីរពេទ្យកំពុងរៀបចំបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយសារតែស្ថានភាពរបួសពីការរលាកភ្លើងមានស្ថានភាពធ្ងន់ ចំណែក បុរសជាប្តី រងរបួសស្រាលជាង កំពុងបន្តព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ជុំវិញការបញ្ជូនស្ត្រីរូប នេះទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ លោកឧកញ៉ា ទៀ វិចិត្រ បានមាន ប្រសាសន៍បញ្ចាក់ថាលោកឧកញ៉ានឹងចេញថវិការាល់ការចំណាយទាំងអស់សម្រាប់ព្យាបាលសង្គ្រោះស្ត្រីរងគ្រោះរូបនេះឲ្យរួចផុតពីគ្រោះភយ័។ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានអរគុណដល់ក្រុមគ្រូពេទ្យដែល បានយកចិត្តទុកដាក់ក្នុងជួយសង្គ្រោះជនរងគ្រោះផងដែរ៕នាគសមុទ្រ





































