បន្ទាយមានជ័យ៖មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃពុធទី១៩ ខែឧសភា ឆ្នាំ២០២១ បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ថវិការ បដិភាគរាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន (GIZ) ដំណាក់កាលទី៤ (RED-IV) បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលចំនួនពីវគ្គស្តីពីជំនាញតម្បាញកន្ទេលកក់ និងលើកគោម និងវគ្គបណ្ដុះបណ្ដាលស្តីពីការអភិវឌ្ឍន៍សហគ្រិនស្រ្តី ជូនដល់បងប្អូនប្រជាពលរដ្ឋជាស្រ្តីចំណាស ចំនួន២ភូមិមាន៖ ភូមិកណ្តាល និងភូមិរុណ ស្ថិតនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងសភាពការដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនឹងជំងឺកូវីដ-១៩ ក្នុងកាលៈទេសៈដែលយើងមិនអាចចេញទៅណាបាន។
លោក លី សារី អភិបាលរងខេត្តតំណាងអោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត អមដំណើដោយលោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ និងក្រុមការងារអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។
លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ បានឡើងមានមតិស្វាគមន៍ និងធ្វើការសំណូមពរ ដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមយកចិត្តទុក្ខដាក់ក្នុងការរៀនសូត្រ ជាពិសេសសូមព្យាយាមស្វែងយល់បន្ថែមនូវវិធីសាស្រ្ត និងរបៀបល្អៗក្នុងមុខរបរតម្បាញកន្ទេលកក់ ដូចជាការកែលម្អការប្រមូលផលកក់ កាជ្រៀកកក់ របៀបលាយពណ៌ល័ក្ខ ររៀបជ្រលក់ពណ៌ល័ក្ខ និងរបៀបត្បាញទៅតាមម៉ូតផ្សេងៗ ដូចឆ្នេះហើយ សូមប្រឹងប្រែងលើកការអនុវត្តជាក់ស្តែង ដើម្បីពង្រឹង និងពង្រីកទៅតាមតម្រូវការទីផ្សារអោយកាន់តែល្អប្រសើរ។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានធ្វើការកោធសរសើរ និងគាំទ្រចំពោះមន្ទីរជំនាញ ដែលបានខិតខំប្រឹងប្រែងសហការណ៍គ្នាក្នុងកាជួយផ្គត់ផ្គង់ដល់ជីវភាពដល់ស្រ្តីវ័យចំណាសគ្មានការងារធ្វើ និងពុំអាចទៅណាបានឆ្ងាយ។ជាពិសេសស្ថិតក្នុងសភាពការដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនឹងជំងឺកូវីដ-១៩នាពេលនេះ។
លោក លី សារី សូមបងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ។ និងគោរពឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវចងចាំជានិច្ចនូវវិធានការ ការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា (៣ការពារ និង ៣កុំ)។ ៣ការពារ៖១.ពាក់ម៉ាស់ ២,លាងដៃ ៣,គម្លាតសុវត្តិភាពសង្គម និងគម្លាតសុវត្តិភាពបុគ្គល។៣កុំ៖១,កុំចូលកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាសុីត្រជាក់ច្រើនពេក។ ២,កុំទៅកន្លែងមានមនុស្សច្រើន។ ៣,កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មារ កុំអោបគ្នាជាដើម៕ដោយ៖ ឃិន គន្ធា
ហើយ




































