មន្រ្តីសាលាក្រុងព្រះសីហនុចុះរៀបចំសណ្តាប់ធ្នាប់បងប្អូនអាជីវកម្មករលក់ដូរតាមផ្ទះនិងតាមចិញ្ចើមផ្លូវតាមសេចក្តីណែនាំរបស់របស់រដ្ឋបាលខេត្ត ស្តីពី(សុវត្ថិភាព នៃការលក់ដូរ)

ខេត្តព្រះសីហនុ៖មន្ត្រីសាលាក្រុងព្រះសីហនុនិងអាជ្ញាធរមូលដ្ឋានសង្កាត់លេខ២ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធរួមជាមួយក្រុមហ៊ុនសំរាម(KSWM)នាព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២១បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមប
ណ្ដោយផ្លូវសេតេស្ថិតនៅក្នុងភូមិ៣សង្កាត់លេខ២ក្រុងព្រះសីហនុខេត្តព្រះសីហនុឱ្យមានស្តង់ដារសុវត្ថិភាពនៃការ លក់ដូរអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ។
លោក លឹម ភត្រី មន្រ្តីសាលាក្រុងព្រះសីហនុ បានប្រាប់ឲ្យដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់ គឺក្នុង គោលដៅបង្ការ និងការពារជម្ងឺកូវីដ-១៩ ដោយតម្រូវឲ្យ គ្រប់អាជីវករលក់ដូរទាំងអស់ ត្រូវតែអនុវត្តន៏ឲ្យបាននូវ វិធានមួយចំនួន រូមមាន ៖
១.ម្ចាស់ផ្សារម៉ាតត្រូវដាក់ពាក្យមកសាលាខេត្ត(ដោយមិនគិតកម្រៃសេវា)ដើម្បីស្នើសុំលិខិតអនុញ្ញាតលក់ដូរ។
២.បុគ្គលិកលក់ដូរត្រូវមានលិខិតបញ្ជាក់លទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ដែលបញ្ជាក់ដោយមន្ត្រីសុខាភិបាល ហើយបុគ្គលិកផ្សារម៉ាតទាំងអស់ត្រូវធ្វើតេស្តរហ័ស(RAPID TEST) ដើម្បីពិនិត្យសុខភាព១៤ថ្ងៃម្តង។
៣.ទាំងអ្នកលក់ ទាំងអ្នកទិញត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព និងរៀបចំឱ្យមានឧបករណ៍វាស់កម្ដៅ ស្រោមដៃ អាល់កុល ឬដែលសម្រាប់អតិថិជនលាងដៃ ហើយទាំងអ្នកលក់និងអ្នកទិញត្រូវពាក់ស្រោមដៃជានិច្ច។
៤.រៀបចំចងខ្សែសុវត្ថិភាព ឬដាក់រនាំងខាងមុខច្រកចូលផ្សារ និងរៀបចំឱ្យមានបញ្ជូរខាងមុខចំនួន៣ ដោយ បាំងកញ្ចក់ឬផ្ទាំងប្លាស្ទិកថ្លា។
៥.អនុញ្ញាតឱ្យអ្នកទិញចូលទៅកាន់បញ្ជរទី១ សម្រាប់បញ្ជាទិញទំនិញម្នាក់ម្តងមិនប្រជ្រៀតគ្នាឡើយ ដោយ ត្រូវ រក្សាគម្លាតពីគ្នាយ៉ាងតិច១,៥ម៉ែត្រ(សន្តិសុខផ្សារត្រូវសម្របសម្រួលកំណត់ចំនួនភ្ញៀវចូលទិញ)។
៦.បញ្ជីរទី១សម្រាប់ទទួលព័ត៌មានពីអ្នកទិញត្រូវរៀបចំឱ្យមានក្រដាស និងប៊ិច សម្រាប់អតិថិជនកត់មុខទំនិញជា តម្រូវការជូនទៅបុគ្គលិកដើម្បីបញ្ចូលទិន្នន័យក្នុងកុំព្យូទី រួចបញ្ជូនទៅបុគ្គលិកផ្នែករៀបចំ និងវេចខ្ចប់ទំនិញ។
៧.បញ្ជីរទី២ សម្រាប់អតិថិជនទូទាត់ប្រាក់តាមវិក័យបត្រដែលមានទិន្នន័យក្នុងកុំព្យូទ័រ ការបង់ប្រាក់ត្រូវអនុវត្ត តាមប្រព័ន្ធធនាគារ ឬទូទាត់សាច់ប្រាក់ដោយឆ្លងកាត់ការបាញ់ថ្នាំសម្លាប់មេរោគជាមុន។
៨.បញ្ជីរទី៣ សម្រាប់អតិថិជនទៅទទួលយកទំនិញហើចាកចេញ។ចំណែកឯស្តង់ដារលក់ដូរនៅតាមលំនៅឋាន៖
១.អ្នកលក់ដូរទាំងអស់ត្រូវដាក់ពាក្យមកសាលាក្រុងព្រះសីហនុ និងសាលាស្រុក(ដោយមិនគិតកម្រៃសេវា)ដើម្បី
ស្នើសុំលិខិតអនុញ្ញាតលក់ដូរ(សម្រាប់មូលដ្ឋានដែលមានទីតាំងផ្សាររដ្ឋផ្សារឯកជនឬផ្សារប្រមូលផ្ដុំត្រូវបានបិទ។
២.អ្នកលក់ដូរទាំងអស់ត្រូវមានលិខិតបញ្ជាក់លទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ដែលចេញដោយមន្ត្រីសុខាភិបាល
និងត្រូវធ្វើតេស្តរហ័ស(RAPID TEST) វិភាគរកមេរោគកូវីដ-១៩ រៀងរាល់១៤ថ្ងៃម្តង នៅមន្ទីរពេទ្យបង្អែកខេត្ត។
៣.ការលក់ដូរត្រូវបើកដំណើរការចាប់ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល។
៤.អ្នកលក់ដូរត្រូវរៀបចំឱ្យមានការរក្សាគម្លាតសុវត្ថិភាព និងត្រូវមានឧបករណ៍វាស់កម្ដៅ អាល់កុលសម្រាប់អតិថិ ជនលាងដៃ។៥.អ្នកលក់ដូរត្រូវពាក់ស្រោមដៃជានិច្ច។
៦.អ្នកទិញមិនត្រូវកាន់ ឬប៉ះពាល់ទំនិញមុនការសម្រេចចិត្តទិញឡើយ អ្នកទិញអាចសរសេរប្រាប់ ឬចង្អុល ទំនិញដែលត្រូវទិញប្រាប់អ្នកលក់ឱ្យយកមកឱ្យខ្លួន ហើយអ្នកទិញអាចកាន់ទំនិញរបស់ខ្លួនបាននៅក្រោយពេល បន្ទាប់ពីអ្នកលក់បានវេចខ្ចប់ និងប្រគល់ជូនហើយ។៧.នៅតាមផ្ទះនីមួយៗត្រូវចងខ្សែសុវត្ថិភាពពីខាងមុខ ឬបាំងរនាំង និងព័ទ្ធដោយរបង មិនត្រូវអនុញ្ញាតឱ្យអ្នកទិញចូលក្នុងផ្ទះដើររើសទំនិញជាដាច់ខាត។
៨.អ្នកលក់ត្រូវសរសេរតារាងតម្លៃមុខទំនិញជាអក្សរធំៗនៅមុខផ្ទះងាយស្រួលមើល ដើម្បីចៀសវាងការសួរនាំ គ្នាច្រើនឬតថ្លៃគ្នាយូរ។៩.ទាំងអ្នកលក់ទាំងអ្នកទិញត្រូវតែពាក់ម៉ាសឱ្យបានត្រឹមត្រូវនិងរក្សាគម្លាតសុវត្ថិភាពទាំងអស់គ្នា។១០.អតិថិជនត្រូវតម្រង់ជួរចូលទិញទំនិញម្តងម្នាក់ ដោយរក្សាគម្លាតពីគ្នាយ៉ាងតិច១,៥០ម៉ែត្រ និងត្រូវ ប្រញាប់ប្រញាល់ទិញទំនិញឱ្យបានលឿននិងរក្សាទុកប្រើប្រាស់បានច្រើនថ្ងៃ។១១.ការទូទាត់ប្រាក់ត្រូវអនុវត្តតាមប្រព័ន្ធធនាគារឬទូទាត់សាច់ប្រាក់ដោយឆ្លងកាត់ការបាញ់សម្លាប់មេរោគជាមុន។១២.មិនអនុញ្ញាតឱ្យកុមារទៅទិញទំនិញ ឬនៅកន្លែងលក់ដូរឡើយ។១៣.មិនត្រូវយកចិញ្ចើមថ្នល់ដាក់តាំងទំនិញសម្រាប់លក់ដូឡើយ។
១៤.ត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចជាដាច់ខាត។
ជាមួយគ្នានេះ លោក លឹម ភត្រី មន្ត្រីសាលាក្រុង បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋ និងក្រុម គ្រួសារទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ១៩ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមានទៅវិជ្ជមាននិងយកចិត្តទុកដាក់ខ្ពស់ អនាម័យ ជាប្រចាំ៕នាគសមុទ្រ