សៀមរាប៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញអង្គុយស្លាប់នៅលើម៉ូតូ សមត្ថកិច្ចអះអាងថា មូលហេតុស្រវឹងស្រាខ្យល់គរ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងមុខសណ្ឋាគារ សុខាសៀមរាប(ផ្លូ៦០ម៉ែត) ស្ថិតក្នុងក្រុមទី៦ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីកងរាជអាវុធហត្ថដែលស្ថិតក្នុងហេតុការណ៍បានឲ្យដឹងថា សពជនរងគ្រោមានឈ្មោះសម្បត្តិ មុន្នី ហៅ(ចិន)ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុនពេលកើតហេតុ បុរសខាងស្នាក់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប មន្ត្រីបន្តថា ជនរងគ្រោះ អង្គុយស្លាប់លើម៉ូតូម៉ាក Zoomer X ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1V ០៥៨៥។
មន្ត្រីបញ្ចាក់ថា តាមការសាកសួរពីសាច់ញាតិជនរងគ្រោះពីអតីត ជាអ្នករ៉ឺម៉កម៉ូតូកង់៣ដឹកភ្ញៀវ លុះពេលជម្ងឺកូវីដ-១៩ រាតត្បាតវាយលុក អត់មានភ្ញៀវដឹក ក៍ក្លាយ ទៅជាដើរផឹកស៊ីស្រវឹងខួប។ តាមការសាកសួរជនរង គ្រោះស្រវឹងស្រាឈប់ម៉ូតូដេកលើផ្លូវ ហើយត្រូវពលរដ្ឋឃើញ នាំយកម៉ូតូទៅចតក្បែរផ្លូវ កន្លែងកើតហេតុអង្គុយនិងដេកលើម៉ូតូនៅទីនោះតែម្តង ឆ្លងកាត់ការពិនិត្យ ករណីនេះជនរងគ្រោះស្រវឹងខ្យល់គរស្លាប់ មិនពាក់ពន្ធ័នឹងបទល្មើសនោះឡើយ៕





































