មណ្ឌលគិរី៖ ទូទាំងខេត្តមណ្ឌលគិរីពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានច្បាប់ផ្តើមពង្រឹងហើយនៅថ្ងៃទី១១ខែសីហាឆ្នាំ២០១៤នេះ តទៅដើម្បីអោយម្ចាស់ សិប្បកម្ម ទាំងអស់ទូទាំខេត្តអាកទៅរកច្បាប់អនុញ្ញតិត្រឹមត្រូវ។ ប្រតិបត្តិការខាងលើនេះមានវត្តមានលោក អ៊ុង សំអាត អនុប្រធានរដ្ឋបាលព្រៃឈើសហការជាមួយខណ្ឌ័ ផ្នែក សង្កាត់ សមត្ថកិច្ចចំរុះ ដឹកនាំដោយលោក សោ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ប៉ុន្តែមហាជននៅតែរងចាំមើលទាំងអស់គ្នាថា តើចំណាត់ការខាងលើនេះមានប្រសិទ្ធភាពឬយ៉ាងណា ? លោក កែប កត់ នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី នៅក្នុងយុទ្ធនាការនោះអោយដឹងថា ការធ្វើបែបនេះគឺសំដៅទៅការពង្រឹងនិងណែនាំដល់ម្ចាស់ទីតាំងសិប្បកម្មគ្មានច្បាប់អោយពួកគាត់ងាកទៅរកច្បាប់អនុញ្ញតិអោយបានត្រឹមត្រូវ។ ហើយការចុះទប់ស្កាត់និងបង្ក្រាបនេះគឺត្រូវចុះអនុវត្តនៅទីតាំងក្នុងខេត្តរហូតដល់ទូទាំងខេត្តមណ្ឌលគិរី។
ជាលទ្ធផលខាងលើនោះជំនាញកំពុងធ្វើការប្រមូលឈើគ្រប់ប្រភេទដែលមាននៅក្នុងទីតាំងខុសច្បាប់ទាំងនោះ ព្រមទាំងសម្ភារៈផ្សេងៗផងដេរដើម្បីយកមករក្សាទុកនៅខណ្ឌ័រដ្ឋបាលព្រៃឈើចាត់ការតាមផ្លូវច្បាប់។ លោកនាយខណ្ឌ័ពុំទាន់ប្រាប់អោយដឹងពីរចំនួននិងទូរលេខពិតប្រាកដនៅឡើយទេដោយយុទ្ធនាការពុំទាន់បានចប់សព្វគ្រប់៕