ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោក ជំទាវ ហេង គីមជី តំណាងដោយលោក អ៊ីង ហ៊ុយកៅនាព្រឹក ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០២១ បាននាំយក អំណោយឧបត្ថម្ភដល់អាជ្ញាធរ មួលដ្ឋាន .កងកម្លាំងប្រដាប់ អាវុធ មន្រ្តីរាជការ កំពង់បំពេញភារៈកិច្ច តាមគោល ដៅចត្តាឡីស័ក និង ប្រជាពលរដ្ឋ ជូបការលំបាកក្នុង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ។
ក្នុងនោះ កន្លែងយាមចត្តាឡីស័កចំនួន៦កន្លែង ទទូលបាន ក្នុងមួយកន្លែង ទឹកសុទ្ធ១០កេស ទឹកក្រូច ៥កេសទឹកអាល់កុល២ពីដុង(ចំណុះ៦០លិត្រ).បំពង់បាញ់អាល់កុល២ដប.មីកំប៉ុង១កេស។.ចំណែកប្រជាពលរដ្ឋ កំពង់ជាប់ធ្វើចត្តាឡីស័កចំនួន៦ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូ ត្រីខកំប៉ុង២ដុំ សាច់ក្រក៥គីឡូ ទឹកសុទ្ធ៥កេស ត្រីងៀត៥គីឡូ មី១កេសតូច រូមនិង ឧបត្ថម្ភដល់រដ្ឋបាល សាលាឃុំទួលទទឹងចំនួន១លានរៀល សំរាប់ប្រើប្រាស់ នៅពេលជូនប្រពលរដ្ឋក្នុងឃុំ ត្រូវទៅយកសំណាកផងដែរ។
លោក ឯម សុគា តំណាងឱ្យអជ្ញារឃុំទួលទទឹង ក្នុងនាមមេឃុំទួលទទឹង និងប្រជាពលរដ្ឋក្នុងឃុំទាំងអស់ សូមគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកជំទាវ ហេង គីមជី ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ ប្រកបដោយពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕នាគសមុទ្រ





































