វិទ្យាល័យដីដុះបានធ្វើជាមណ្ឌលចត្តាឡឺសក័អភិបាលខេត្តកំពង់ចាមសំរេចយកវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នឹងប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្

បន្ទាប់ពីសម្រេចយកវិទ្យាល័យដីដុះបានធ្វើជាមណ្ឌលចត្តាឡឺសក័អភិបាលខេត្តកំពង់ចាមសំរេចយកវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នឹងប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នដោយមើលឃើញពីកំណើនកើនឡើងឥតឈប់ឈរនៃអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ហើយមន្ទីរពេទ្យ មេគង្គកំពង់ចាម ក៏មានអ្នកអ្នកជំងឺកូវីដ-១៩សម្រាកជិតពេញផងនោះ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដា នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យ ព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីធ្វើការរៀបចំឲ្យទៅជាមន្ទីរពេទ្យ សម្រាប់ពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យ ជាបណ្ដោះអាសន្ន រហូតយើងអាចបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈនេះបាននោះទើបអាជ្ញាធរប្រគល់សាលារៀនមួយនេះដាក់ឲ្យដំណើរការរៀនសូត្រឡើងវិញ។