ព្រះសង្ឃ គង់នៅ វត្ត ចំនួន ១៧ ដែល ជួបប្រះការខ្វះខាត ក្នុងស្រុក ជំុគីរី បាន ទទួល នូវការ ប្រគេនទេយវត្ថុ ឣំពី ឯកឧត្តម ជឹង ផល្លា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពត

កំពត ÷ ឯកឧត្តម ជឹង ផល្លា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម នៃ គង់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជុំគិរី ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជុំគិរី ដោយមានការ ចូលរួមពី ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការជើងគោកកងពលតូចលេខ៣១ សមាជិក សមាជិកា គណបក្សស្រុក បាននាំយកទេយ្យទានប្រគេនព្រះសង្ឃ ១៧វត្ត នៅវត្តទួលផ្ចឹក ស្រុកជុំគិរី ខេត្តកំពត កាលពីព្រឹក ថ្ងៃទី ២២ខែ ឧសភា ឆ្នាំ ២០២១ ដើម្បីជាការរួមចំណែក ក្នុងការជួយសម្រាលបន្ទុក នៃការចំណាយផ្សេងៗដល់វត្តអារាមមួយចំនួនដែលកំពុងជួបការខ្វះខាត អំឡុងពេលរងផលប៉ះពាល់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

មានប្រសាសន៍នៅក្នុងពិធីនោះ ឯកឧត្តមប្រធាន បាន នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានជាប់ជាប្រចាំ។

ឯក ឧត្តម ប្រធាន ក៍បាន មានប្រសាស៍ បន្ត ទៀត
ទៀត ថា: ជម្ងឺរ កូវីដ ១៩ នៅតែកើតមានឡើង ជាបន្ត បន្ទាប់
ដូច្នេះ យើង មិនត្រូវ ធ្វេសប្រហែឡើយ ត្រូវតែប្រុងប្រយ័ត្ន ជាប់ជានិច្ច ដោយ ឣនុវត្ត តាមប្រ សាស៍ ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួង សុខាភិបាល គឺ ៣កំុ បី ការពារ
ជាប់ជាប្រចាំ ដើម្បីរួមគ្នា ការពារ ជម្ងឺរ កូវីដ ១៩ ទេយ្យទានដែលបានប្រគេននាពេលនេះគឺក្នុង១វត្ត៖ អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ និងបច្ច័យ ២០០.០០០រៀល។ យាយជី
តាជី ម្នាក់ៗ ១០០០០រៀល និងកងកម្លាំង ម្នាក់ៗ២០០.០០រៀល ផងដែរ សរុបថវិកា ២.៧៩០.០០០រៀល៕
សិលា សារិន