រថយ ន្ត ២គ្រឿង បេីបរខ្វះការប្រុងប្រយ័ត្ត បុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

(ភ្នំពេញ )៖ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡេីងដោយរថយន្ត មួយគ្រឿង បានបេីកបរក្នុងស្ថានភាពលឿន រួចក៏ជ្រុលទៅបុកជាមួយរថយន្ត មួយគ្រឿង ទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងតែម្តង តែសំណាងល្អ មិនបណ្ដាលឲ្យយមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បានកេីតឡេីងកាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅចំណុចផ្លូវ១៥៩ កែងផ្លូវ៨២ ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាក ព្រុស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BD-5587 បេីកបរក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2658 បេីកបរក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ត្រូវរថយន្តម៉ាក ព្រុស បុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងតែម្តង។ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យចុះមកធ្វេីការវាស់វែងយករថយន្តទាំង ២គ្រឿង យកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕