វិទ្យាស្ថាន ស៊ីងឡាង បានបើកដំណើរការ សិក្សា២ភាសាដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក្នុងខេត្តសៀមរាប

សៀមរាប៖ វិទ្យាស្ថាន ស៊ីងឡាង (SingLang Institute ឬ SLI) សហការជាមួយ សកលវិទ្យាល័យ UFL នៅបរទេស នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដោយមានការអញ្ជើញចូលរួមពីមាតាបិតា អាណាព្យាបាលសិស្សក្រុងសៀមរាប ប្រមាណជាង២០នាក់ ក្នុងគោលបំណងបង្ហាញ ណែនាំពីកម្មវិធី ពីរភាសា គឺអង់គ្លេសនិងចិន ដែលអាចធ្វើឱ្យសិស្ស និយាយបានទាំងពីរ ប្រកបដោយភាពស្ទាត់ជំនាញ ក្នុងជីវិតប្រចាំថ្ងៃ ដោយអនុវត្តតាមប្រព័ន្ធសិក្សាតាមបែបប្រទេសសឹង្ហបុរី។

លោក Eric Wong ស្ថាបនិក និងអគ្គនាយកប្រតិបត្តិវិទ្យាស្ថាន សឹង្ហឡាង មានប្រសាសន៍ថា៖វិទ្យាស្ថាន សិង្ហឡាង ជ្រើសរើសយកខខេត្តសៀមរាបនៃប្រទេសកម្ពុជាបង្កើតវិទ្យាស្ថាននេះដំបូងគេ ដោយសារតែខេត្តនេះមានសក្តានុពលលើវិស័យទេសចរណ៍ដែលទាមទារអ្នកចេះភាសាបរទេសច្រើនជាពិសេសភាសាអង្គលេសនិងភាសាចិនម្យ៉ាងវិញទៀត ក៍មានបំណងពង្រីកទៅកាន់ បណ្ដាខេត្តដទៃ និងបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់ឥណ្ឌូចិន នាពេលនាគតផងដែរ ហើយការបង្កើតកម្មវិធីសិក្សា ពីរភាសា របស់សិង្ហបុរីនេះ នឹងជួយអភិវឌ្ឍន៍ធនធានមនុស្សដូចជាកម្ពុជាសម្រាប់ឱ្យយុវជនកម្ពុជាមានឱកាសបានចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារនិងប្រទេសជាតិតាមរយៈការប្រើភាសាចិន និងអង់គ្លេសស្ទាត់ជំនាញ។ដូច្នេះការបង្កើតកម្មវិធីសិក្សា នេះឡើង នឹងជួយអភិវឌ្ឍចំណេះដឹងរបស់សិស្ស និស្សិតនៅកម្ពុជា និងកាន់តែមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង ដើម្បីសម្រេចអនាគតរបស់ខ្លួន។កម្មវិធី ពីរភាសា ដែលអាចធ្វើឱ្យសិស្ស និយាយបានទាំងភាសាអង់គ្លេសនិងចិនប្រកបដោយភាពស្ទាត់ជំនាញ ក្នុងជីវិតប្រចាំថ្ងៃ។

លោក សាយ គឹមសេង អ្នកគ្រប់គ្រងទូទៅ ពន្យល់ថា៖ វិទ្យាស្ថានបានរៀបចំកម្មវិធីធំៗចំនួន៤ គឺទី១ មូលដ្ឋានគ្រឹះភាសាអង់គ្លេស មាន ៤ កម្រិត ទី២ មូលដ្ឋានគ្រឹះភាសាចិន មាន ៤ កម្រិត ទី៣ កម្មវិធីសិក្សា ២ភាសា និងទី៤ កម្មវិធីបណ្តុះបណ្តាលគ្រូមហាវិទ្យាល័យ ជាមួយគ្នានេះសាលាបានបែងចែកសិស្សជាពីរក្រុម គឺសិស្សធម្មតា ហៅថា K-12 និងយុវជន ដែលមានការងារធ្វើ។ អំឡុងពេល នៃវិបត្តិជំងឺកូវីដ-១៩នេះ គឺជាឱកាស ក្រុមយុវជន ដែលមានការងារធ្វើ ចង់បង្កើនសមត្ថភាពបន្ថែមលើភាសាអង់គ្លេស និងភាសាចិន យើង នឹងជូនដំណឹងឆាប់ៗនេះ អំពីកម្មវិធីសិក្សាភាសាអង់គ្លេស-ចិន សម្រាប់យុវជន ដែលកំពុងបំពេញការងារក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានសឹង្ហឡាង មានទីតាំងនៅខាងកើតសាលាវត្តបូព៌ សង្ហកាត់សាលាកំរើក ក្រុងខេត្តសៀមរាប នឹងចាប់ផ្ដើមបើកដំណើរការ កម្មវិធីភាសាអង់គ្លេសថ្នាក់មូលដ្ឋាន នៅថ្ងៃទី១ ខែកក្កដាឆ្នាំ ២០២១ និងកម្មវិធីសិក្សាភាសាចិន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ កម្មវិធីសិក្សាសម្រាប់តែសិស្សថ្នាក់ទី ១ ដល់ទី ១២ ប៉ុណ្ណោះ និងទទួលការចុះឈ្មោះដំបូងចំនួន២ពាន់នាក់ សម្រាប់ទាំងពីរភាសា។ ជាមួយគ្នានេះដែរ ការសិក្សាក្នុងបរិបទកូវីដ-១៩ វិទ្យាស្ថាន នឹងប្រើកម្មវិធី Zoom បន្ទាប់មក Google Class ដើម្បីភាពងាយស្រួលក្នុងការសិក្សា បង្រៀនដោយក្រុមសាស្ត្រាចារ្យជំនាញនៅឯបរទេស៕ ដោយ ស៊ាន សុផាត