មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ៥០អង្គនៅវត្តបុទុមរ័ត្នហៅវត្តក្រចាប់

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការីនាំយកទេយ្យទាន និងបច្ច័យដែលជាអំណោយ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី  រួមជាមួយនិងសប្បុរសជន បានយកមកប្រគេនព្រះសង្ឃ៥០អង្គ គង់ចាំព្រះវស្សា នៅវត្តបុទុមរ័ត្នហៅវត្តក្រចាប់ កំពុងខ្វះខាតចង្ហាន់ហូបចុកប្រចាំថ្ងៃ ដោយសារវិបត្តិនៃជំងឺកូវីដ19 ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី 25 ខែ ឧសភា ឆ្នាំ 2021

ចំណែកសម្ភារៈស្បៀងអាហារ ៥០០ ម៉ាស អង្ករ៣០០ គ.ក មី១៥ កេស ត្រីខកំប៉ុង១០យួរ ទឹកត្រីទឹកស៊ីអ៊ីវ ៦ យួរ ទឹកសុទ្ធ៤០យួរ  ជែលសម្លាប់មេរោគ១០ដប .ប្រហុក១០គ.ក រួមនិងបច្ច័យមួយចំនួនទៀត ត្រូវបានប្រគល់ជូនគណៈកម្មការអាចារ្យវត្តក្រចាប់ ដើម្បីទ្រទង់ដល់ ការហូបចុក និងចង្ហាន់ប្រចាំថ្ងៃសម្រាប់ព្រះសង្ឃ ម្ហូបអាហារ យាយជីតាជី ដែលស្នាក់នៅក្នុងវត្ត ខណៈពេលដែលព្រះសង្ឃ មិនបាននិមន្តចេញទៅបិណ្ឌបាត្រ ចំនែកឯពុទ្ធបរិស័ទមិន បានយកចង្ហាន់មកប្រគេនព្រះសង្ឃ ដោយសារភ័យខ្លាចពីការឆ្លងរីករាលដាលនៃជំងឺកូវីដ19

 ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវយកចិត្តទុកដាក់មើលថែទាំពីសុខភាព អនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ៣កុំ និង ៣ ការពារ គណៈកម្មការអាចារ្យវត្ត បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែតនិង លោកជំទាវ និងថ្នាក់ដឹកនាំនៃមេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយឧបត្ថម្ភស្បៀងអាហារ ដើម្បីជួយទ្រទង់វិស័យព្រះពុទ្ធសាសនា  ក្នុង។ការលៈទេសៈប្រទេសជាតិ កំពុងតែជួបវិបត្តិសេដ្ឋកិច្ចដោយសារបញ្ហាការឆ្លងរាត្បាតមេរោគកូវិដ១៩ ។

ដោយ ប៊ុន រដ្ឋា