មន្ទីរជំនាញ ត្រៀមរៀបចំចុះបញ្ជីរដីចំណីបឹងធម្មជាតិជាច្រើនកន្លែងនៅក្នុងខេត្តស្ទឹងត្រែង ចូលជាសម្បត្តិរបស់រដ្ឋ

ខេត្តស្ទឹងត្រែង៖ឯកឧត្តមម៉ុម សារឿន អភិបាលខេត្តមានប្រសាសន៍ថាៈការចុះបញ្ជីដីបឹងធម្មជាតិជាទ្រព្យសម្បត្តិរបស់
រដ្ឋ គឺជាការអនុវត្តទៅតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សានូវអ្វីដែលជាទ្រព្យសម្បត្តិរួមទ្រព្យសម្បត្តិជាតិឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែងជៀសវៀងមានការបាត់បង់ដោយការរំ
លោភបំពានកាន់កាប់ដោយខុសច្បាប់ពីសំណាក់ជនខិលខូច ។ប្រសាសន៍នេះត្រូវបានឯកឧត្តមអភិបាលខេត្ត ថ្លែងនៅក្នុងកិច្ចប្រជុំពិភាគ្សាស្តីពីលទ្ធផលនៃការចុះវាស់វែង និងបោះបង្គោលព្រំដីចំណីបឹងធម្មជាតិ ត្រៀមចុះបញ្ជីជាទ្រពសម្បតិ្តរដ្ឋរបស់គណៈកម្មការគ្រប់គ្រងដីរដ្ឋកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នៅឯរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការចូលរួម ពីសំណាក់ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាព មន្ទីរជំនាញពាក់ព័ន្ធ ចៅសង្កាត់ និងមន្ត្រីជំនាញសុរិយោដីជាច្រើននាក់ទៀតផងដែរ ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តនិងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែង បានគាំទ្រក្នុងការចុះបញ្ជី
ផ្ទៃបឹងដែលមន្ត្រីជំនាញ និងអាជ្ញាធរបានចុះវាស់វែង និងកំណត់ព្រំរួចរាល់ និងស្នើសុំដល់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ត្រូវរួមសហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយ
ម រួមជានិងអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានពន្លឿនការចុះវាស់វែង និងកំណត់ព្រំផ្ទៃដីបឹងធម្មជាតិនានាក្នុងភូមិសាស្ត្រខេត្តឲ្យ
បានលឿន ដើម្បីបានចុះក្នុងបញ្ជីរជាទ្រព្យសម្បត្តិរដ្ឋ ។ហើយចំពោះប្រជាពលរដ្ឋដែលមានដីអាស្រ័យផលជុំវិញបឹងធម្មជាតិទាំងនោះ (ដីដែលស្ថិតក្នុងព្រំដែលបានកំណត់ជាដីផ្ទៃបឹង)នឹងត្រូវធ្វើកិច្ចសន្យាអាស្រ័យផលនៅលើផ្ទៃដីបឹងនោះ ប៉ុន្តែពុំអាចចុះបញ្ជីជាដីកម្មសិទ្ធិឯកជនបានឡើយ ។

លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី បានមានប្រសាសន៍ថាៈកន្លងមក មន្ត្រីជំនាញសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះវាស់វែងកំណត់ព្រំផ្ទៃដីបឹងបានចំនួន៥កន្លែងហើយ និងបន្តនិតិវិធីស្នើសុំទៅកាន់គណៈកម្មការគ្រប់គ្រងដីរដ្ឋដើម្បីធ្វើការចុះបញ្ជី នឹងត្រៀមចុះបញ្ជីទីតាំងបឹងគីឡូ៨ និងអាងទឹកទំនប់គីឡូ៩ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងជាទ្រព្យសម្បត្តិរបស់រដ្ឋបន្ថែមទៀត ។

លោកប្រធានមន្ទីរបន្តថាៈនៅក្នុងការវាស់វែងកំណត់ព្រំផ្ទៃដីបឹងធម្មជាតិនេះ ខាងមន្ត្រីជំនាញក៏កំពុងបន្តនីតិវិធីក្នុងការ
វាស់វែងផ្ទៃដីបឹងចំនួន៣ផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្នុងនោះមានបឹងរាលរំពេរិ៍តូចបានវាស់វែងរួចរាល់ បឹងវាលរំពេរិ៍ធំ និងទំនប់អូរខ្លុងកំពុងបន្តនីតិវិធីនិងវាស់វែងដើម្បីបញ្ចប់ និងស្នើសុំទៅកាន់គណៈកម្មការគ្រប់គ្រងដីរដ្ឋចុះក្នុងបញ្ជីជាទ្រព្យសម្បត្តិរដ្ឋផងដែរ ៕