ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយឧត្តមសេនីយ៍ត្រីញូង ធី មេបញ្ជាការរង នាយសេនាធិការ និងសហការី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ កងកម្លាំងនិងពង្រឹងកងកម្លាំងប្រចាំកាការពារមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីត19 ក្នុងវិទ្យាល័យហ៊ុនសែនបល្ល័ង្កខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី 26 ខែឧសភាឆ្នាំ 2021នៅសាលាបឋមសិក្សាហ៊ុនសែនអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោអ៊ូ ឆេងកន នាយសេនាធិការរង និងជាប្រធានក្រុមការងារ ទទួលខុសត្រូវការពារមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ19 បានបញ្ជាក់ពីសភាពការណ៍ ការអនុវត្តន៍ភារកិច្ច ដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូន ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានបំពេញភារកិច្ចបានល្អ និងបានដាក់បទបញ្ជា ដល់កងកម្លាំងទាំងអស់ ដែលបានចាត់តាំងមកបំពេញភារកិច្ច សហការជាមួយបណ្ដាកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទទៀត ដើម្បីការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ19 ក្នុងមណ្ឌលទាំងពីរនេះ និងមិនអនុញ្ញាតឲ្យពួកគាត់ចេញចូលក្រៅទីតាំង ដែលបានហ៊ុព័ទ្ឋនិងកំណត់ដោយមន្ទីរសុខាភិបាលខេត្តបានឡើយ ។
កម្លាំងទាំងអស់ពេលបំពេញភារកិច្ច ឬទំនាក់ទំនងការងារផ្សេងៗ ជាមួយស្ថាប័នពាក់ព័ន្ធ ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត តាមវិធានការ៣កុំ និង៣ការពាររបស់សម្ដេចតេជោហ៊ុនសែន ក្នុងឱកាសនេះដែរ ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងបរិក្ខារពេទ្យ ដើម្បីការពារទប់ស្កាត់ការឆ្លងមេរោគកូវីត19 ព្រមទាំងថវិកាមួយចំនួនផងដែរ ក្នុងនោះកម្លាំងទាំងអស់បានប្ដេជ្ញាចិត្តអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ដោយ ប៊ុន រដ្ឋា





































