អតិ​ត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​វិលត្រឡប់​មកកាន់​ប្រទេស​ថៃ​វិញ​តាម​កំណត់​

0

​ ​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​បាន​ចាក​ចេញពី​ប្រទេស សឹង្ហ​បុរី​មកដល់​អាកាស់យានដ្ឋាន Don Mueang នៅ​ទីក្រុង​បាងកក់​កាលពី​យប់​ថ្ងៃទី​១០​ខែសីហា តាម​ពេលវេលា​កំណត់​ដែល​លោកស្រី​បាន​សន្យា​ជាមួយ​រដ្ឋាភិបាលយោធា​ថៃ​។​ ​លោ​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ប្អូនស្រី​យី​ង​ឡាក់ និង​បងថ្លៃ លោក សំចៃ វង់​សាវ៉ាត ក្រោយ​អាហារ​ពេលយប់​នៅ​សឹង្ហ​បុរី​កាលពី​យប់​ថ្ងៃទី​១០​ខែសីហា ។ រូបភាព​អតីត​នាយករដ្ឋមន្ត្រី​ទាំង​៣​រូប​ដែលជា​បងប្អូន​និង​គ្នា ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​របស់​កូនស្រី​លោក​ថាក់ស៊ីន​គឺ​នាង Panthongtae​។​ ​លោកស្រី​យី​ង​ឡាក់​បាន​ចូលដល់​ប្រទេស​ថៃ​នៅវេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃទី​១០​ខែសីហា​ដោយ​យន្តហោះ​ផ្ទាល់ខ្លួន ។

លោកស្រី​បាន​ចាកចេញ​តាម​ទ្វា​ទី​២​ក្នុង​ប្រ​លាន​យន្ត​ហោះចូល​រថយន្ត​ចៀសវាង​ការ​តាម​ស៊ួ​រ​ពី​អ្នកសារព័ត៌មាន​។ ចំណែក​អ្នកសារព័ត៌មាន​រាប់រយ​អ្នក​បាន​ប្រមូលផ្តុំ​គ្នា​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ដោយ​ស្មានថា​យន្តហោះ​លោកស្រី​យី​ង​ឡាក់​ចុះ​ចត់​នៅ​ទីនោះ​។ អ្នកសារព័ត៌មាន​មួយចំនួន​ក៏​ប្រចាំការ​នៅ​អាកាស់យានដ្ឋាន​Don Mueang តែ​មិនបាន​ជួយ​សម្ភាសន៍​ជាមួយ​លោកស្រី​ឡើយ​ដោយ​លោកស្រី​ចេញ​តាម​ទ្វា​សម្ងាត់​ទី​២​ទៅ​បាត់​។​ ​លោកស្រី​យី​ង​ឡាក​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ទៅ​សម្រាក់​នៅក្នុង​ប្រទេស​តំបន់​អឺរ៉ុប អាមេរិក ក្រោយ​ទទួល​បានការ​អនុ​ញ្ញា​ត្តិ​ពី​កម្លាំង​ទាហាន​ដែល​គ្រប់គ្រង​ប្រទេស​។

លោកស្រី​ចាក់ចេញ​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ដោយ​វិលត្រឡប់​មកវិញ​នៅ​ថ្ងៃទី​១០​ស៊ី​ហា តាម​ពេល​កំណត់​។ នៅពេល​ទៅ​សម្រាក់​នៅ​បរទេស​លោកស្រី​បាន​ចូលរួម​ពិធី​ខួបកំណើត​អាយុ​៦៥​ឆ្នាំ​របស់ បងប្រុស​ថាក់ស៊ីន​នា​ថ្ងៃទី​២៦​ខែកក្កដា ក្នុង​ទីក្រុង​ប៉ារីស​។​ ​ប៉ុន្មាន​ថ្ងៃមុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ថៃ​បាន​ផ្សាយ​ថា លោកស្រី​យី​ង​ឡាក់​បាន​ស្នើសុំ រដ្ឋាភិបាល​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ពន្យា​ពេល​វិលត្រឡប់​មក​ថៃ​វិញ​រហូតដល់​ថ្អៃ​ទី​៣០​សីហា តែ​មិន​ទទួលបាន​ការ​អនុ​ញ្ញា​ត្តិ ដោយ​ស្នើ​ត្រឡប់​ទៅវិញ​ឲ្យ​លោកស្រី​គោរព​ពេលវេលា​ដែល​បានកំណត់​ទុក​ដូច​ពេល​ដំបូង​៕