​VIDEO ​Didier Drogba (​ឌី​ឌី​យេ ដ្រុ​ក​បា​) អាច​អវត្តមាន​សម្រាប់​ការប្រកួតបើក​រដូវ​កាល​ថ្មី​ឲ្យ Chelsea (​ឆេ​ល​ស៊ី​) ដោយសារ​បួស​កជើង​

0

​ខ្សែប្រយុទ្ធ​ក្លិប​តោ​ខៀវ Chelsea (​ឆេ​ល​ស៊ី​) កីឡាករ Didier Drogba (​ឌី​ឌី​យេ ដ្រុ​ក​បា​) អាច នឹង​ខកខាន​មិនបាន​ចូល​លេង​ក្នុងការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​បន្ទាប់ពី​រូបគេ​បាន​របួស​កជើង​ក្នុងការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្លិប Ferencvaros (​ហ្វេ​រ៉េ​ន​វ៉ា​រូស​) កាលពី​យប់​ថ្ងៃអាទិត្យ​នេះ ។​ ​កីឡាករ​សញ្ជាតិ​កូ​ឌី​វ័រ​រូបនេះ​បាន​ផ្លាស់​មកលេង​ឲ្យ Chelsea (​ឆេ​ល​ស៊ី​) វិញ​កាលពី​ខែ​មុន ដោយបាន​ចុះកិច្ចសន្យា​រយៈពេល​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ។​

​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​ត្រូវបាន​ប្តូរ​ចេញពី​ទីលាន​នៅ​នាទី​ទី​២៨​នៃ​តង់​ទី​១​ហើយ​បច្ចុប្បន្ន​រូបគេ​កំពុងតែ​សម្រាក​ព្យាបាល​របួស​នេះ​ប៉ុន្តែ​ក្រុមគ្រូពេទ្យ​មិនបាន​ប្រាប់​ពី​រយៈពេល​នៃ​ការព្យាបាល​នោះទេ ។​ ​គួរ​បញ្ជាក់ថា Chelsea (​ឆេ​ល​ស៊ី​) នឹងត្រូវ​ប្រកួត​បើក​រដូវ​កាល​ថ្មី​របស់ខ្លួន​ជាមួយ​ក្លិប Burnley (​ប៊ឺ​ន​លី​) នៅ​ចុង​សប្តាហ៍​នេះ ៕