រន្ទះបាញ់ ប្រហារបុរស៣នាក់ និងរបួស៥នាក់ខណ:កំពុង ចុះវាសវែងផ្លូវ មកសុំផ្ទះអ្នកភូមិជ្រកមេឃកំពុងភ្លៀង

ខេត្ត កំពង់ធំ.ក្រុមការងារចុះវាសវែងផ្លូវ ត្រូវ បានរន្ទះបាញ់ប្រហារ បណ្តាល ឲ្យស្លាប់បាត់បង់ជីវិត ៣នាក់ និងរបួសធ្ងន់ស្រាលចំនួនប្រាំនាក់ យ៉ាង អាណោច អាធ័ម.ខណៈ មេឃ កំពុង ភ្លៀង.ក៏បាន សុំផ្ទះអ្នកភូមិជ្រក។
ហេតុ ការណ៍ នេះ បាន ធ្វើ ឡើង កាលពី ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ចំណុចផ្ទះចាំចំការមួយកន្លែងរបស់ម្ចាស់ឈ្មោះ យ៉ុង ណូ ភេទប្រុស អាយុ៣៥ឆ្នាំ ស្ថិតនៅតំបន់ទួលស្មោញ ក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ប្រភព ព័ត៌មានច្បាស់ការបានបញ្ជាក់ថា ជនរងគ្រោះ ទី១.ឈ្មោះ ស៊ុន រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់់) ទី២.ឈ្មោះ ធួក លីម ភេទប្រុស អាយុ ៦២ឆ្នាំ (ស្លាប់់) ទី៣.ឈ្មោះ ឯម ស្រ៊ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ
(ស្លាប់់) ទី៤.ឈ្មោះ សួស គីម ភេទប្រុស អាយុ៥៨ឆ្នាំ (របួសស្រាល) ទី៥.ឈ្មោះ ព្រុំ លាត ភេទប្រុស អាយុ៦៧ឆ្នាំ (របួសស្រាល) ទី៦.ឈ្មោះ ធួក និល ភេទប្រុស អាយុ៥៨ឆ្នាំ (របួសធ្ងន់) ទី៧.ឈ្មោះ សៀន យ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ
(របួសធ្ងន់) និងទី៨.ឈ្មោះ ខន ខាន់ ភេទប្រុស (រងរបួសស្រាល)រស់នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។

បន្ទាប់ពី កើតហេតុ សមត្ថកិច្ច ជំនាញ បាន ចុះ មកធ្វើការពិនិត្យ កោសល្យ វិច័យ នៅចំនុចផ្ទះខាងលើ ក្រោយ មកក៏បាន ប្រគល់ឲ្យសាច់ញាតិបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក អ្នករបួសត្រូវបាន ដឹកទៅរក្សាព្យាបាលនៅ មណ្ឌលសុខភា៕
ដោយ ប៊ុន វណ្ណៈ កិត្តិ ស័ក្ក