​ក្រុម​អ៊ិ​ស្លាម​ISIL គម្រាម​វាយប្រហារ​គ្រប់គ្រង​តំបន់​ស៊ីន​ជាំ​ង ប្រទេស​ចិន​

0

​ ​ក្រុម​អ៊ិ​ស្លាម​ដែល​កំពុងតែ​គ្រប់គ្រង​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក​ដែល​ហៅ​កាត់​ថា​ISIL​បាន​ឡើង​គម្រោង​ពង្រីក​ការធ្វើ​សង្គ្រាម​អ​ទិ​ទេព​របស់ខ្លួន​ទៅលើ​តំបន់​ស៊ីន​ជាំ​ង​ប្រទេស​ចិន បង្ករ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​អំពើ​ហឹ​ង្សា ដែល​កាន់តែ​កើនឡើង​ខ្ព​សើ​នៅ​ទីនោះ​ស្រាប់​ហើយ​។​ ​បច្ចុប្បន្ន​ក្រុម​ISIL កំពុង​ប្រឈម​និង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​អាមេរិក​នៅតាម​ដែនអាកាស់ ដើម្បី​ការពារ​ពលរដ្ឋ​អាមេរិក​និង​ជនជាតិភាគតិច​នៅ​ទីនោះ​។

ការវាយប្រហារ​នាពេល​នេះ​ជាការ​ខិតខំ​យ៉ាងខ្លាំង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ទប់ស្កាត់​ការសម្លាប់​រង្គាល​របស់​ក្រុម អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​។​ ​កាលពី​ថ្ងៃទី​៤​ខែកក្កដា មេដឹកនាំ​ក្រុម​ISIL លោក​Abu Bakr Al-Baghdadi បាន​ផ្សព្វផ្សាយ​នៅ​ឃ្លី​ប​វី​ដី​អូ​មួយ​អំពាវនាវ​ឲ្យ​ក្រុមយុវជន​ចូល​រួ​ឲ្យ​បាន​ច្រើនជាង​នេះ​ដើម្បី​ជាការ​សងសឹក​ទៅនឹង​អ្នកណា​ដែល​ដណ្តើមយក​ផលប្រយោន​ជ៍​របស់​ជនជាតិ​អ៊ីស្លាម​នៅ​២០​ប្រទេស​ជុំវិញ​ពិភពលោក ក្នុងនោះ​មាន​ចិន​ស្ថិតនៅ​ទីតាំង​ដំបូង​គេ​បង្អស់​ដែល​ក្រុម អ៊ីស្លាម​ត្រូវតែ​វាយប្រហារ​។​បន្ទាប់មក​គឺ​នៅក្នុង​ប្រទេស ឥណ្ឌារ ប៉ា​ឡេ​ស្ទី​ន ស៊ូ​ម៉ាលី ឧ​ប្ប​ទ្វី​អារ៉ាប ជាដើម​។

មេដឹកនាំ ISIL បញ្ចាក់​ទៀតថា «​យើង​នឹង​សងសឹក​បើ​ទោះ​ចំណាយ​រយៈពេល​យូ​ក៏ដោយ អ្នកណា​ដែល​ប្រឆាំង​ទៅនឹង​សាសនិក​អ៊ីស្លាម​នឹងត្រូវ​ដាក់​ទោះ​ដោយ​គ្មាន​ការ​អាណិត​អា​ស៊ូរ​»​។​ ​នៅក្នុង​ឃ្លី​ប​វិ​ដី​អូ​នោះ មេដឹកនាំ​អ៊ីស្លាម​ក៏បាន​លើកឡើង​ពី​ប្រទេស​ចិន និង​ដំបន់​ស៊ីន​ជាំ​ង ដោយ​រិះគន់​យ៉ាងខ្លាំង​ទៅនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ទីក្រុង​ប៉េកាំង​ទៅលើ​ជនជាតិ​អ៊ីស្លាម​នៅក្នុង​ដំបន់​ស្វយ័ត​។ លោក​បាន​អំពាវនាវ​ដល់​ជនជាតិ​អ៊ីស្លាម​ទាំងអស់​នៅក្នុង​ប្រទេស​ចិន​ក្រោកឈរឡើង​តស៊ូ​នឹង​ស្មោះត្រង​ជា​សាសនា​របស់ខ្លួន​ប្រឆាំង​ទៅលើ​ភាពអយុត្តិធម៌​។​ ​តំបន់​ស៊ីន​ជាំ​ង​ជាទី​កន្លែង​រស់នៅ​របស់​ជនជាតិ​អ៊ុយ​ហ្គ​រ កាន់សាសនា​អ៊ីស្លាម​។

ក្រុម​នេះ​បាន​ចោទប្រកាន់​ដ្ឋា​ភិ​បាល​ចិន​ថា​រំលោភបំពាន់​សិទ្ធ​សេរីភាព​ជំនឿ​សាសនា​និង​វប្បធម៌​របស់​ពួក​គត់​។​ផ្ទុយទៅវិញ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​ទ​ម្ល​ក់​កំហុស​ទៅ​ឲ្យ​ក្រុម​នេះ​ថា​បាន​បង្កើត​សកម្មភាព​វាយប្រហារ​ភេរវកម្ម​ជាច្រើន​រយៈពេល​កន្លងមក​។​ ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​ផ្សព្វផ្សាយ​ថា នៅ​ថ្ងៃទី​១០​ខែស៊ី​ហារ​ជនល្មើស​១៨​នាក់​បាន​ចេញមុខ​សារភាព​នៅពេលដែល​ប៉ូលិស​បើក​ការស្រាវជ្រាវ​ពី​សកម្មភាព​វាយប្រហារ​ភេរវកម្ម​កន្លងមក​ស​ម្លា​ប់​មនុស្ស​ជាច្រើន​។ កាលពី​ឆ្នាំ​២០០៩ ក៏មាន​ហេតុ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​១៩៧​នាក់​និង​១៧០០​នាក់​រងរបួស​៕