​អ៊ីស្រាអែល ទទួលយក​បទ​ឈប់​បាញ់​គ្នា​រយៈពេល ៧២​ម៉ោង ចាប់ពី​ម៉ោង ១​រំលងអធ្រាត្រ

0

​ ​បើតាម​មន្ត្រី​អ៊ីស្រាអែល​មួយរូប បាន​ប្រាប់​ស៊ិន​ហួ​ថា ប្រទេស​អ៊ីស្រាអែល បានទទួល​យក​បទ​ឈប់​បាញ់​គ្នា​រយៈពេល ៧២​ម៉ោង ដោយ​ចាប់ផ្តើម​ពី​ម៉ោង ១​រំលងអធ្រាត្រ ម៉ោង​ក្នុង​តំបន់ ថ្ងៃ​ចន្ទ ដែលជា​ការស្នើ​ជាថ្មី ដោយ​ប្រទេស​អេ​ហ្ស៊ី​ប​ហើយ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែសីហា ឆ្នាំ​២០១៤ ថា កងកម្លាំង​របស់​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់ បាន​ផ្អាក​ឈប់​បាញ់​គ្នា​រយៈពេល ៧២​ម៉ោង ចាប់​ពីថ្ងៃ​អង្គារ រហូតដល់​ព្រឹក​ថ្ងៃ​សុក្រ បើជា​បី​ជា​បទ​ឈប់​បាញ់​គ្នា កាលពី​ពេលមុន​បរាជ័យ កាល​ព្រឹក​ថ្ងៃ​សុក្រ ដោយ​ក្រុម​ហា​ម៉ាស់ បន្ត​បាញ់​មី​ស៊ី​ល​ទៅ​សហគមន៍ ភាគខាងត្បូង​អ៊ីស្រាអែល ហើយ​កងកម្លាំង​អ៊ីស្រាអែល ឆ្លើយតប​វិញ​ដោយ​ការ វាយប្រហារ​ពី​អាកាស និង​បាញ់​កាំភ្លើងត្បាល់​ដាក់​វិញ​ក៏ដោយ​។​ ​

ពាក់ព័ន្ធ​នឹង​បទ​ឈប់​បាញ់​គ្នា​នេះ គណៈប្រតិភូ​របស់​អ៊ីស្រាអែល​មួយក្រុម បាន​បញ្ជូន​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប កាលពី​សប្តាហ៍​មុន ដើម្បី​ពិភាក្សា​អំពី​បទ​ឈប់​បាញ់​គ្នា ជា​អចិន្ត្រៃយ៍​ជាមួយ​គណៈប្រតិភូ​មួយក្រុម របស់​ប៉ា​ឡេ​ស្ទី​ន ក្រោម​ការសម្របសម្រួល​របស់​អេ​ហ្ស៊ី​ប​ ​សូមបញ្ជាក់​ផងដែរ​ថា អំឡុងពេល​កំពុងមាន​បទ​ឈប់​បាញ់ រវាង​ភាគី​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល កាលពី​ថ្ងៃអាទិត្យ​យោធា​ប៉ា​ឡេ​ស្ទី​ន បាន​បន្ត​បាញ់​មី​ស៊ី​ល​ទៀត ប្រមាណ​ជិត ៣០​គ្រាប់ ទៅ​ភាគខាងត្បូង​អ៊ីស្រាអែល ហើយក៏​មានការ​បាញ់​ផ្លោង កាំភ្លើងត្បាល់​ពី​អ៊ីស្រាអែល ទៅវិញ​ផងដែរ​៕