ឧកញ៉ា ទៀ វិចិត្រ និងលោក ជំទាវនាំអំណោយមនុស្សធម៏ ឧបត្ថម្ភសាលាឃុំជើងគោ

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោក ជំទាវ ហេង គីមជី តំណាងដោយលោក អ៊ឹង ហ៊ុយកៅ នាព្រឹក ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២១ បាននាំយក អំណោយ ជាស្បៀងអាហារឧបត្ថម្ភជូន សាលា ឃុំជើង គោ សំរាប់ចែកជូនបន្តដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋ ដែលមានវិជ្ជមាន ជំងឺកូវីដ-១៩ និងក្រុមគ្រួសារ ប្រជាពល រដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ។
អំណោយរូមមាន ៖១. អង្គរ ចំនួន៥តោន។២. មី ចំនួន៥០កេះធំ ស្មើនឹង៣០០កេះកូច។៣.ត្រីខ ចំនួន៥០ កេះធំ ស្មើនឹង៥០០០កំប៉ុង។៤.សាច់ក្រក ចំនួន២៥០គីឡូ។ ៥.ត្រីងៀត ចំនួន២៥០គីឡូ។
លោក ទុន ជា តំណាងឱ្យអាជ្ញាធរឃុំជើងគោ អំណោយដែលទទូលបានពី លោក ឧកញ្ញ៉ា ទៀ វិចិត្រ និងលោកជំទាវពេលនេះគឺជាការចូលរួមចំណែកយ៉ាងសកម្មជាជួយដល់ប្រជាពលរដ្ឋក្នុង សាលា ឃុំជើងគោ ដើម្បីប្រើប្រាស់និងចែកបន្តជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក ហើយអ្នកដែលកំពុង ធ្វើចត្តាឡីស័កនៅតាមផ្ទះពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍២០កុម្ភៈ)ព្រមទាំងប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ងដែរ។
ជាមួយគ្នានេះ លោក ទុន ជា តំណាងឱ្យអាជ្ញាធរឃុំជើងគោនិងប្រជាពលរដ្ឋក្នុងឃុំទាំង អស់ សូមគោរ ពជូនពរដល់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោក ជំទាវ ហេង គីមជី ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ ប្រកបដោយពុទ្ធពរទាំង៥ប្រការ កុំបីឃ្លៀង ឃ្លាតឡើយ។
គួបញ្ជាក់ងដែរថា លោក ឧកញ្ញ៉ា ទៀ វិចិត្រ និងលោក ជំទាវ តែងតែ នាំអំណោយមនុស្សធម៏ផ្ទាល់ខ្លូន ឧបត្ថម្ភ ជួលដល់ប្រជាពលរដ្ឋ ក្រីក្រ . អាជ្ញាធរមួលដ្ឋាន ភូមិ.ឃុំ និងកងកម្លាំង ប្រដាប់អាវុធ ដែលកំពង់ ភារៈកិច្ច តាម គោលដៅ ធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍២០កុម្ភៈ)៕នាគសមុទ្រ