ប៉ូលិសការិយាល័យអន្តោប្រេវសន៍ម្នាក់បានស្លាប់នៅលើទ្រូងផ្លូវ សង្ស័យរថយន្តធុនធ្ងន់បុក

(ខេត្តកំពត)៖ បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវជាតិលេខ៣៣ កាលពីវេលាម៉ោង ប្រលែល៤ទៀបភ្លឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២។

ទាក់ទិននឹងករណីមនុស្សស្លាប់ខាងលើ សមត្ថកិច្ចខេត្តកំពតបានឲ្យដឹងថា កាលពីវេលាដូចខាងលើមានរថយន្តបង្កធុនធំមិនស្គាល់ម៉ាកមានទិសដៅពីលិចទៅកើតបានប៉ះមនុស្សដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្ដរត់គេចបាត់ស្រមោល។ សម្ត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះអ៊ៅ ចន្ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានតួនាទី ជាប៉ូលីសនៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តកំពត ដោយមុនពេលជួបគ្រោះថ្នាក់ ជនរងគ្រោះបានឈប់ចតរថយន្ដអែបខាងផ្លូវខាងស្ដាំត្រង់កន្លែងកើតហេតុ ហើយចុះដើរឆ្លងផ្លូវទៅខាងឆ្វេងទើបមានរថយន្តធុនធំបុកបណ្តាលឲ្យបែកលលាដ៏ក្បាល(ស្លាប់)នៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នសពនិងរថយន្ដរបស់គាត់សមត្ថកិច្ចបានប្រគល់ជូនប្រពន្ធនិងកូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន៕ សេង ណារិទ្ធ