បន្ទាយមានជ័យ៖អ្នកជម្ងឺកូវីដ ១៩ ស្លាប់កើនដល់១១នាក់ហើយនៅបន្ទាយមានជ័យ ភាគច្រើនជាមនុស្សចាស់ ហើយករណីស្លាប់ ច្រើនជាងគេគឺនៅមុនចូលមកពិនិត្យថែទាំនិងព្យាបាលមណ្ឌល/មន្ទូីរពេទ្យព្យាបាល ។
ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក វេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រាប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១ ថា ៖ បើបូករួមនឹងអ្នកជម្ងឺកូវីដ១៩ដែលធ្ងន់ធ្ងរនាថ្ងៃនេះ នោះ នាំអោយអ្នកជម្ងឺកូវីដ១៩ ចំនួន១១នាក់ហើយ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការបានក្នុងពិធីចែកអំណោយស្បៀងនិងកម្មវិធីទទួលជំនួយសប្បុរសធម័សម្រាប់កាកបាទក្រហមកម្ពុជាសាខាខេត្តថា៖ ក្នុងចំណោមអ្នកជម្ងឺកូវីដ១៩ ដែលបានស្លាប់រួមទាំង ជនបរទេសផង ភាគច្រើនគឺពួកគាត់បានឈឺ ជម្ងឺនេះ ហើយបានស្លាប់នៅមុនឬនៅក្រៅមណ្ឌលព្យបាលឬមន្ទីពេទ្យ ។ ហើយអ្នកស្លាប់ ច្រើនជាមនុស្សចាស់ដែលស្មានមិនដល់ ឬធ្វេសប្រហែសលើការបង្ការការពារនិងមិនប្រញាប់ទៅថែទាំព្យាបាល ។
នៅពេលតួលេខអ្នកស្លាប់ដោយជម្ងឺកូវីដ១៩ នៅខេត្តនេះក៏កើនឡើង ឯកឧត្ដមអភិបាលខេត្ត បានជម្រុញអោយមន្ត្រី អ្នកពាក់ព័ន្ធបង្កើនការអប់រំផ្សព្វផ្សាយ ពិសេសបងប្អូនពលរដ្ឋ ពលករ មហាជននិងជនបរទេសនៅខេត្តនេះ យកចិត្តទុកដាក់ពីីវិធាន៣កុំ ៣ ការពារ ២ អនុវត្តរបស់រាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល…៕ដោយ៖ឃិន គន្ធា





































