(ខេត្តកំពត)៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបីនាក់ផ្សេងទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរ ខណៈរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង នៅលើដងផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ។
គ្រោះថ្នាក់នេះ បានកើតឡើងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១និង០០នាទីរំលងអាធ្រាត ស្ថិតនៅចំនុចភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ចន្លោះបង្កោលគីឡូម៉ែត្រ១៣៧-១៣៨ លើផ្លូវជាតិលេខ៣ ក្នុងទិសដៅទិសដៅផ្ទុយគ្នា រវាងរថយន្តនិងម៉ូតូ។
ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាដូចខាងលើ មានរថយន្តម៉ាក សាំយ៉ុង ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2162 បើកបរដោយឈ្មោះ ទង វិច្ឆិកា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្ងា ឃុំអង្គប្រាសាទស្រុកគិរីវង្សខេត្តតាកែវ
មានអ្នករួមដំណើរ២នាក់ ១/ឈ្មោះនូវ រ៉ាភេទស្រីអាយុ៤០ឆ្នាំ ត្រូវជាម្តាយអ្នកបើកបររស់នៅភូមិឃុំជាមួយគ្នា ។២/ឈ្មោះ គឹម ហេង ភេទស្រីអាយុ៤២ឆ្នាំ រស់នៅភូមិក្រាំងរំដេងឃុំស្រែជាខាងត្បូងស្រុកដងទង់ខេត្តកំពត អ្នកទាំង៣រងរបួសស្រាល។
ដោយឡែក អ្នកស្លាប់ជិះម៉ូតូម្នាក់ឯងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1K-9729. ផលិតឆ្នាំ2017 មានឈ្មោះ យ៉ាន់ បូ រ៉េត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ. កំពត បានស្លាប់នៅកន្លែងកើតហតុភ្លាមៗ។
បច្ចុប្បន្នវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលភូមិថ្មី។ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សេង ណារិទ្ធ




































