ដីតំបន់៣ជាច្រើនហិកតានៅក្នុងឃុំផ្លូវទូកត្រូវគេលួចឈូសឆាយធ្វើជាកម្មសិទ្ធិសមត្ថកិច្ចនិងអាជ្ញាធរឆ្លើយដាក់គ្នាថាមិនទាន់ដឹងទំហំ អស់ដីប៉ុន្មានទេកំពុងស្រាវជ្រាវ នៅក្នុងស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង ដីតំបន់៣ស្ថិតនៅចំណុចបឹងស៊ីចេកនិងតំបន់ខាងក្រោយ វត្តថ្នល់ឈើទាលឋិតនៅក្នុងឃុំផ្លូវទូក ជាច្រើន
ហិកត្តា ត្រូវបានគេប្រើត្រាក់ទ័រជាច្រើនគ្រឿងលួចឈូសឆាយថ្មីៗនេះដើម្បីយកធ្វើជាកម្ម សិទ្ធិ ។

ករណីនេះសមត្ថកិច្ចជំនាញនិងអាជ្ញាធរស្រុកកំពង់លែងបានឆ្លើយដាក់គ្នា ថា កំពុងចុះស្រាវជ្រាវមិន ទាន់ដឹងទំហំដីពិត
ប្រាកដនោះទេ ។ទាក់ទងនឹងរឿងនេះ លោក ឆេង ភាគ មេឃុំផ្លូវទូកបាននិយាយនៅ ក្នុងសាលាឃុំផ្លូវទូកឱ្យក្រុមអ្នកសា រព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះថា ករណីឈូសឆាយដីព្រៃតំបន់ ៣ នៅចំណុចខាងលើនេះ ពិតមានខ្លះៗមែន ដែលត្រាក់ទ័រមានមកពីខេត្តកំពង់ធំ មកពីស្រុកកំពង់លែងនិងមកពីស្រុកទឹកផុសក៏មានដែរ។ ប៉ុន្តែអាជ្ញាធរឃុំមិនបានចុះទៅពិនិត្យជាក់ស្តែងដឹងថាមានចំនួនប៉ុន្មានហិកតានោះទេ បើចង់ដឹងច្បាស់គឺសួរសមត្ថកិច្ចជំនាញដែលប្រចាំ ការនៅក្នុងឃុំនេះទៅ ដឹងច្បាស់ហើយ ។

ចំណែកលោក ឃី ងី ប្រធាន សង្កាត់នេសាទ ស្រុកកំពង់លែងបានឲ្យដឹងថា ពីរបីថ្ងៃនេះសមត្ថកិច្ចចម្រុះកំពុង ចុះមកពិនិត្យជាក់ស្ដែងចំពោះត្រាក់ទ័រណាដែលមានច្បាប់អនុញ្ញាតពីស្រុកតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ឈូសឆាយដីដែលធ្លាប់អាស្រ័យផល គឺនៅបន្តឲ្យធ្វើ ។
ចំពោះត្រាក់ទ័រណាដែលពុំមានច្បាប់អនុញ្ញាតមិនឱ្យចូលក្នុងព្រៃឡើយ។ប៉ុន្តែប៉ុន្មានថ្ងៃនេះភ្លៀងបានធ្លាក់ជាប់ៗក្រុមការងារមិនអាចជិះម៉ូតូចូលពិនិត្យមើលការលួចឈូសឆាយក្នុងព្រៃនៅចំណុចខាងលើបានឡើយ ។

ដោយឡែក លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា នៅតំបន់ឃុំផ្លូវទូកនេះខាងលោកធ្លាប់ឲ្យលោក ងី ចុះទៅមើលម្ដងដែរ និងបានធ្វើកំណត់ហេតុរួចហើយ ។ដោយ ឡែកបើមានការឈូសឆាយថ្មីទៀតពិតមែន លោកនឹងឲ្យក្រុមការងារចុះទៅពិនិត្យជាក់ស្ដែងទៀតដើម្បីចំណាត់ការតាមផ្លូវច្បាប់ ។

ទាក់ទងនឹងករណីនេះដែរ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងបានឲ្យដឹងថា រឿងនេះលើជំនាញត្រូវចុះស្រាវជ្រាចុចរកចំនួនដីព្រៃដែលខូចខាតជាក់ស្តែង តែបើសួរមកស្រុក ស្រុកម៉េចនឹងដឹងបើនៅនៅស្រុកឯណេះ ។ ហើយគ្មានអ្នកណាហ៊ានអនុញ្ញាតឲ្យឈូសឆាយដីព្រៃនោះឡើយ បើរកឃើញ ថាមានគេឈូសឆាយដីព្រៃមែនជំនាញត្រូវចាត់ការតាមផ្លូវច្បាប់។ទោះបីយ៉ាងណាលោកក៏សូមអរគុណផងដែរចំពោះក្រុមអ្នកសារ ព័ត៌មានដែលបានជួយបាញ់រូបភាពដីព្រៃដែលគេឈូសឆាយមកស្រុក ។ហើយខាងមុខនេះលោកនឹងសហការ ជាមួយជំនាញជួលត្រាក់ទ័រអូសរ៉ឺម៉កជិះចុះទៅពិនិត្យជាក់ស្ដែដើម្បីចាត់ការតាមច្បាប់ ។

គួរបញ្ជាក់ថាកាលពីព្រឹក ថ្ងៃទី២៨ ខែឧសភា ក្រុមអ្នកយកព័ត៌មានយើងបានពិនិត្យឃើញមានត្រាក់ទ័រ ចំនួ ន ១៧ គ្រឿង ដែលចតនៅតាមផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក។ប្រជាពលរដ្ឋបានប្រាប់ថា គឺត្រាក់ទ័រ នេះហើយ ដែលមួយចំនួនចូលទៅលួចឈូសឆាយដីព្រៃតំបន់៣ របស់រដ្ឋ ៕ សុខ គឹមសៀន