រថយន្តហ៊ីយ៉ាន់ដាយបើកកៀរម៉ូតូបណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់យ៉ាងអាណោចអាធ័មលើផ្លូវជាតិលេខ 5 ក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង1និង30 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 30 ខែឧសភាឆ្នាំ 2021 នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 89 និងលេខ90 នៅចំណុចរង្វង់មូលវិមានជ័យជំនះ ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាច
រណ៍នេះមានឈ្មោះ ខៃ អាយុ 26 ឆ្នាំរស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។ប្រភពដដែលបានបន្តថាមុនពេលកើត
ហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកគុបពាក់ស្លាកលេខ f 06 62 ភព1 ពណ៌ខៀវបើកបរក្នុងដំណើរការពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកំពង់ធំ 3 A 1364 បើកបរដោយបុរសឈ្មោះ សោម សាវី អាយុ 37 ឆ្នាំមានទីលំនៅភូមិបំបិទ ឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរពីជើងទៅត្បូងក្នុងដំណើរស្របទិសគ្នា ហើយក៏បានវ៉ានិងម៉ូតូប៉ុន្តែវ៉ាមិនទាន់ផុតក៏បានកៀរម៉ូតូបណ្ដាលឱ្យជនរងគ្រោះដួលរួចរមៀលចូលក្រោមកង់រថយន្តបណ្តាលឲ្យកិនស្លាប់យ៉ាងអាណោចអាធ័មតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរនិងរថយន្តយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕Iសុខ គឹមសៀន