លោកសុច ពិសីនាំយកអាហារជាស្បៀងបន្ទាន់ជាអំណោយរបស់ឯកឧត្តមម៉ែន វិបុល ,ក្រុមការងាររាជរដ្ឋាភិបាល,ក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍និងអំណោយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍តាមមណ្ឌលចត្តាឡីស័កទាំង៦ក្នុងស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី២៩ ,៣០ខែឧសភា ឆ្នាំ២០២១ នេះលោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារអមដំណើរដោយលោក ឃុត គីម នាយករដ្ឋបាលសាលាស្រុក បានទៅទទួលកម្មករនៅរោងចក្រយូលី ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកផ្ទុកនូវជំងឺកូវីដ១៩ យកមកធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានស្រុកកំពង់រោទ៍ វិញ បន្ទាប់ពីបានធ្វើតេស្តលើកទី២ លទ្ធផលអវិជ្ជមាន ចំនួន ១១៣ នាក់ ស្រី ៨៣នាក់។

បន្ទាប់មកលោកអភិបាលស្រុក បានរៀបចំ និងយកសម្ភារៈសម្រាប់ស្នាក់នៅទៅចែកជូនដល់បងប្អូនកម្មករទាំង ១១៣នាក់ ដែលកំពុងធ្វើចត្តាឡីស័ក។

លោកសុច ពិសីបញ្ជាក់ថា៖ បច្ចុប្បន្ននៅក្នុងស្រុកកំពង់រោទិ៍ មានមណ្ឌលចត្តាឡីស័ក សរុបចំនួន ០៦មណ្ឌល ដោយចែកចេញជា ២ប្រភេទគឺ៖
១.មណ្ឌលចត្តាឡីស័កកំរិត២ ថ្នាក់ខេត្ត មាន ១មណ្ឌល (សម្រាប់ដាក់ប្រជាពលករចំណូលស្រុកមកពីប្រទេសក្រៅ និងប្រជាពលរដ្ឋពាក់ពន្ធ័ព្រឹត្តិការណ៍ ២០ កុម្ភ: ឆ្នាំ២០២១) មានអាសយដ្ឋានស្ថិតនៅភូមិពោធិម្អម ឃុំត្នោត ស្រុកកំពង់រោទ៍។ សព្វថ្ងៃមានប្រជាពលរដ្ឋរស់នៅក្នុងមណ្ឌលចត្តាឡីស័ក សរុប ចំនួន ០៨នាក់ ស្រី ០៥នាក់ មកពីប្រទេសថៃ (ប្តី ប្រពន្ធ មានកូនក្នុងផ្ទៃចំនួនជាង ៨ខែ) និង (បុគ្គលិកគ្រូពេទ្យនៅមណ្ឌលសុខភាពត្នោត ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកផ្ទុកជំងឺកូវីដ១៩ ធ្វើតេស្តរកឃើញកាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ចំនួន ៧នាក់ ស្រី ៤នាក់)។

២.មណ្ឌលចត្តាឡីស័កនៅថ្នាក់ស្រុក មានចំនួន ០៥កន្លែង ដែលទើបតែបង្កើតឡើងនៅថ្ងៃនេះ (សម្រាប់ដាក់បងប្អូនកម្មករ កម្មការនី រោងចក្រយូលី ដែលប៉ះពាល់នឹងអ្នកផ្ទុកជំងឺកូវីដ19) រួមមាន៖
មណ្ឌលចត្តាឡស័ក ស្វាយតាយាន (ស្ថិតក្នុងសាលាបឋមសិក្សាស្វាយតាយាន) ក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។ មានកម្មករស្នាក់នៅសរុបចំនួន ២០នាក់ ស្រី ១៣នាក់។

មណ្ឌលចត្តាឡស័កខ្សែត្រ (ស្ថិតក្នុងសាលាអនុវិទ្យាល័យខ្សែត្រ) ក្នុងភូមិកណ្តាល ឃុំខ្សែត ស្រុកកំពង់រោទ៍។ មានកម្មករស្នាក់នៅសរុបចំនួន ១៤នាក់ ស្រី ០៨នាក់។

មណ្ឌលចត្តាឡស័ក សំឡី (ស្ថិតក្នុងសាលាបឋមសិក្សាព្រៃម្នាស់) ក្នុងភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍។ មានកម្មករស្នាក់នៅសរុបចំនួន ៣៨នាក់ ស្រី ២៥នាក់។

មណ្ឌលចត្តាឡស័ក ត្នោត (ស្ថិតក្នុងសាលាបឋមសិក្សាត្នោត) ក្នុងភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍។ មានកម្មករស្នាក់នៅសរុបចំនួន ១៥នាក់ ស្រី ១៣នាក់។

មណ្ឌលចត្តាឡស័កញរ (ស្ថិតក្នុងមណ្ឌលសាលាឃុំញរចាស់) ក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍។ មានកម្មករស្នាក់នៅសរុបចំនួន ២៦នាក់ ស្រី ២៤នាក់។ មកពីឃុំចំនួន ៥ផ្សេងទៀតគឺ ឃុំសំយ៉ោង, ឃុំបន្ទាយក្រាំង, ឃុំរាជមន្ទីរ, ឃុំព្រះពន្លា និងឃុំព្រៃធំ។

បន្ទាប់មកលោកអភិបាលស្រុក បានរៀបចំ និងយកសម្ភារសម្រាប់ស្នាក់នៅទៅចែកជូនដល់បងប្អូនកម្មករទាំង ១១៣នាក់ ដែលកំពុងធ្វើចត្តាឡីស័ក។

អំណោយសម្ភារៈដែលគ្រឿងស្នាក់នៅនិងអាហារជាស្បៀងបន្ទាន់នេះគឺជាអំណោយរបស់ឯកឧត្តមម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្ត
ក្រុមការងាររាជរដ្ឋាភិបាលនិងក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍ព្រមទាំងរបស់រដ្ឋបាលស្រុកកំពង់រោទិ៍
ថ្ងៃដ៏ដែលនេះដែរលោកអភិបាលស្រុកបាននាំយកឃីត ចំនួន១១៣ឃីតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ មកចែកជូនកម្មករកម្មការនីរោងចក្រមកធ្វើចត្តាឡីសក័ ក្នុងមួយនាក់ទទួលបានឃីតម្នាក់មួយ។

បញ្ជាក់៖នៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១ លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បាននាំយកសម្ភារៈនិងគ្រឿងឧបភោគបរិភោគមកប្រគល់ជូនប្រជាការពារភូមិការពារនៅមណ្ឌលចត្តាឡីស័កចំនួន០៥មណ្ឌលក្នុងមួយនាក់ទទួលអង្រឹងមួយ ហើយកម្មករកម្មការនីក្នុងមួយនាក់ទទួលបានឃីតគ្រឿងឧបភោគបរិភោគ ចំនួនមួយកញ្ចប់ ដោយឡែកមណ្ឌលឃុំសំឡី លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង ប្រធានច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានឧបត្ថម្ភមីចំនួន២០កេសនឹងថវិកា១០០.០០០រៀល សម្រាប់ក្រុមប្រជាការពារនៅមណ្ឌលចត្តាឡីស័កនៅមណ្ឌលឃុំសំឡី។

លោកបន្តដូច្នេះថាសូមបងប្អូនកម្មករ កម្មការិនី មេត្តាអត់ធ្មត់បន្តិចសិនអ្វីៗនិងប្រសេីរនៅពេលឆាប់ៗខាងមុខនេះដោយ ក្រុមការងារនិងអាជ្ញាធរកំពុងមមាញឹកក្នុងការស្រាវជ្រាវនិងរុករកអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីត-១៩ដេីម្បីផ្ដាច់ឬសគល់នៃប្រភពចម្លង បច្ចុប្បន្ននេះប្រភពចម្លងបានរួមតូចអាច និងឈានទៅបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។

លោកក៏បានអំពាវនាវដល់លោកតាលោកយាយពុកម៉ែបងប្អូនកម្មករកម្មការនី ចូលរួមសហការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩និងត្រូវអនុវត្ត៣ការពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលទេីបស្ថានភាពនិង ឈានទៅរកភាពប្រក្រតីឡេីងវិញផងដែរ៕