ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក លី សុភា ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តខេត្តកំពង់ធំ និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងស្ទឹងសែន ចូលរួមពិធីបុណ្យសព លោក មែន ទីម អតីតយុទ្ធជនពិការ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១។
គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងក្រុងស្ទឹងសែន នាំយកថវិកាបេឡាមរណៈសង្គ្រោះ និងជំនួយស្បៀងអាហាររបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ា ណែត និង លោក ជំទាវ ពេជ ចន្ទ មុន្នី ត្រូវបានចូលរួមឧបត្ថម្ភ ក្នុងពិធីបុណ្យសពអតីតយុទ្ធជនពិការ ដែលបានទទួលមរណភាពដោយរោគាពាធ ចំនួន ៤លានរៀល ដែលជាការផ្តួចផ្ដើមឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ក្រុមគ្រួសារសពក្នុងពិធីធ្វើបុណ្យសព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បាននាំយកនូវគ្រឿងឧបភោបរិភោគនិងភេសជ្ជៈមួយចំនួនជួយឧបត្ថម្ភក្នុងពិធីបុណ្យសព ក្នុងនោះក៏បានថ្លែងនូវការដឹងគុណ និងបានគោរពវិញ្ញាណក្ខន្ធ ចំពោះវិរភាពដ៍អង់អាចក្លាហានរបស់អតីយុទ្ឋជនម៉ែន ទីម កន្លងមក បាន លះបង់សាច់ស្រស់ ឈាមស្រស់រហូតធ្លាក់ខ្លួន ពិការ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាកន្លងមក ។
និង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្នការពារខ្លួនជៀសផុតពីជំងឺកូវីដ19 ដែលកំពុងមានការឆ្លងរាលដាលដ៏កាចសាហាវនេះ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបាននៅវិធានការ ៣ កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុនសែន អោយបានគ្រប់ៗគ្នា ។
ក្រុមគ្រួសារអតីតយុទ្ធជន និងអាជ្ញាធរដែននិងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជាដើម្បីជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ។
ដោយ ប៊ុន រដ្ឋា




































