សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកទី១ ខែមិថុនានេះថា កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១
មានការលើកឡើងថា ដើមឈើគ្រញូង នៅក្បែរភ្នំបាក់ខែង រងការកាប់បំផ្លាញ ពីសំណាក់បុគ្គលទុច្ចរិត ត្រង់ចំណុចខាងត្បូងភ្នំបាខែង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
និយាមការ៤៨P :០៣៧៦០៨១ –១៤៨៤១១១ មានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពលួចអារឈើ គ្រញូងចំនួន០១ដើម ទំហំមុខកាត់៖ -០.២០ម៉ែត្រx២ម៉ែត្រ ចំនួន០១ដុំ
-០.២០ម៉ែត្រ x០.៥០ម៉ែត្រ ចំនួន០១ដុំ
-០.១០ម៉ែត្រx១.៥០ ម៉ែត្រចំនួន០១ដុំ រួចធ្វើការគេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថាបច្ចុប្បន្ន មន្រី្តឧទ្យានុរក្សបាននឹងកំពុងស្រាវជ្រាវ រកជនសង្ស័យ ដែលបានកាត់ដើមគ្រញូង កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមរំឮកថា សកម្មភាពកាប់ដើមឈើគ្រញូងនៅតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មិនមែនជាករណីលើកទីមួយនោះទេ ពោលមានជាហូរហែកន្លងមក ក៏ប៉ុន្តែសមត្ថកិច្ចអាជ្ញាធរអប្សរាមិនដែលចាប់បានជនសង្ស័យដែលលួចកាប់ឈើគ្រញូងបានម្នាក់នោះឡើយ៕




































