ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអាវភ្លៀងអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបត្ថម្ភជូនយោធិនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ៖ យោធិនចំណុះឲ្យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលអាវភ្លៀង ពីសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស ៥ ផុតលេខ ហ៊ុន សែន  អគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត សម្រាប់ប្រើប្រាស់ក្នុងរដូវវស្សា នៅព្រឹកថ្ងៃទី០១ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ សម្ដេចតែងតែផ្ដល់នៅអាវភ្លៀង ហើយនៅរដូវរងារ សម្ដេចតែងតែផ្ដល់នូវអាវរងារ សម្រាប់ជូនយោធិននិងក្រុមគ្រួសារប្រើប្រាស់ ឲ្យបងប្អូនយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការថែរក្សាសុខភាព  ដើម្បីបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជា៥ចំណុច សម្រាប់ឲ្យកងកម្លាំងអនុវត្ត ទី១: ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ  សាសនា ព្រះមហាក្សត្រ ការពារឲ្យបានបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។

ទី២: ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ

ទី៣ : ត្រូវគ្រប់គ្រងពង្រឹងកងកម្លាំងដោយអនុវត្តឱ្យបានម៉ត់ចត់តាមសេចក្តីណែនាំលេខ 003/2020 ស.ណ.ន របស់ក្រសួងការពារជាតិ ស្ដីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈ បទវិន័យទូទៅនិងលំហាត់របៀបនៃកង យោធពលខេមរភូមិន្ទ ។ទី៤: ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការ៣កុំនឹង៣ការពារ របស់សម្ដេចតេជោហ៊ុនសែន ដើម្បីការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ19 ។

និងទី៥: ត្រូវបន្តអនុវត្តចលនាប្រឡងប្រណាំងទាំង ៥ខ្លឹមសារ ដែលថ្នាក់លើបានដាក់ចុះឲ្យទទួលបានជោគជ័យ ។

យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានបន្តឧបត្ថម្ភអាវភ្លៀង សម្រាប់យោធិនទាំងអស់និងក្រុមគ្រួសារបានប្រើប្រាស់ក្នុងរដូវវស្សាឆ្នាំនេះ ។

ដោយ ប៊ុន រដ្ឋា