កំពង់ឆ្នាំង៖ មានហេតុការណ៍គួរឲ្យហួសចិត្តមួយកើតឡើង ខណៈអ្នកសារព័តត៌មានយើងបានឃើញហេតុការណ៍មួយដោយនាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ ព្រះគគីរ លោក ទុំ សារ៉ុន មិនសហការណ៍បង្ក្រាបបទល្មើសសកម្មភាពគ្រឿងចក្រកកាយបកដីតំបន់២ ដឹកយកអាចម៍ដីលក់ បែរជាខំនិយាយតវ៉ាកាងក្រុមគ្រឿងចក្រទាំងនោះ អះអាងថាមានច្បាប់គ្រប់គ្រាន់ហើយបញ្ជារអោយបើកចេញយ៉ាងគគ្លើន មិនក្រែងញញើតច្បាប់ក្នុងនាមខ្លួនជាមន្ត្រីនគរបាលមួយរូប ។
សូមបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២១ នេះ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានក្រុមគ្រឿងចក្រនិងរថយន្តដឹកដីបានធ្វើសកម្ម ភាពកកាយបកដីតំបន់២ដឹកអាចម៍ដី ដោយគ្មានច្បាប់ នៅចំណុចខាងកើតប្រឡាយ ស្ថិតក្នុងភូមិកំពង់ព្រះគគីរ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ពេលនោះអ្នកសារព័ត៌មានយើងបានចុះទៅដល់កន្លែងកំពុងប្រព្រឹត្ត នៅវេលាម៉ោង១១និង៣០នាទី ដើម្បីថតផ្តិតយករូបភាព រួចរាយការណ៍ ទៅនាយផ្នែករដ្ឋបាលជលផល លោក តាត សីហាក់ ។
ពេលនោះលោក តាត សីហាក់ ប្រាប់តាមទូរស័ព្ទថាបានចាត់អោយក្រុមការងាររបស់លោកចុះមកពិនិត្យ ។ ពេលលឺដូច្នេះ លោក ទុំ សារ៉ុន នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ បានបញ្ចេញប្រតិកម្មដោយហឹង្សារ មានបំណងរារាំងសមត្ថកិច្ចពេលមកដល់ដោយបញ្ជារឲ្យគ្រឿងចក្រអេស្កាវ៉ាទ័រ០១គ្រឿង រថយន្តបែនដឹកដី០៤គ្រឿង ត្រាក់ទ័រមួយគ្រឿង បើកចេញអស់ដោយគ្មានញញើត មិនតែប៉ុណ្ណោះថែមទាំងប្រើពាក្យសំដីមិនសមរម្យរកកលបង្កហឹង្សា មកលើអ្នកសារព័ត៌មានទៀតផង ។
ពាក់ព័ន្ធនិងសកម្មភាពកោងកាច និងអសីលធម៌បែបនេះ តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា លោក ទុំ សារ៉ុន នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ រូបនេះតែងតែប្រៀសកម្មភាពបែមអត់សីលធម៌ មិនដែលញញើតនឹងនរណាម្នាក់ឡើយ ហើយមិនសូវមាននរណាចង់រាប់អានដែរ រាប់អានបានត្រឹមបក្ខពួករបស់ខ្លួនមួយក្តាប់តូចប៉ុណ្ណោះ ។ តាមប្រភព បានឲ្យដឹងទៀតថា លោកទុំ សារ៉ុន នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ រូបនេះធ្លាប់ថ្នាក់លើបញ្ឈរជើងរួចមកហើយដែរ តែនៅតែមិនរាងចាល មិនដឹងអាងអ្វីនោះឡើយ ។
ប្រជាពលរដ្ឋជាច្រើនដែលស្គាល់ និងបានដឹងពីសកម្ម ភាពលោក ទុំ សារ៉ុន នេះ រិះគន់យ៉ាងចាស់ដៃ ហើយរងចាំមើលថាតើថ្នាក់លើចាត់វុធានការណ៍បែបណាចំពោះជនរូបនេះ ៕





































