គ្រួសារសពអតីតយុទ្ធជន មួយគ្រួសារនៅស្រុកជាំក្សាន្ត ទទួលបានថវិកាបេឡាមរណៈ សង្គ្រោះចំនួន៤លានរៀលពីអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ!

ព្រះវិហារ៖ អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចាត់លោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរង និងជាអនុប្រធានសមាគមអតីតយុទ្ធជន តំណាងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត រួមជាមួយក្រុមការងារ នាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន៤លានរៀលប្រគល់ដល់ដៃក្រុមគ្រួសារសពអតីតយុទ្ធជន មួយគ្រួសាររស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការ របស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ផុសជាសាធារណៈតាមបណ្តាញទំនាក់ទំនងសង្គម នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសំណេរដ៏ដែលនោះបានសរសេរបញ្ជាក់ឲ្យដឹងទៀតថា សពអតីតយុទ្ធជនមានឈ្មោះ ហ៉ិត ឡាញ់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការ បានទទួលមរណៈភាព កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ សួនលីណា