រឿងដែលសំខាន់សម្រាប់មនុស្សពីរនាក់ដែលស្រឡាញ់គ្នា គឺត្រូវចេះកែតម្រូវកង្វះខាតដោយខ្លួនឯង។ ធ្វើបែបនេះអាចជួយឲ្យស្នេហារ
បស់អ្នកកាន់តែមានភាពផ្អែមល្អែម។ ប៉ុន្តែអ្នកត្រូវចងចាំថា ស្នេហាដែលមានសុភក្តិមង្គលមិនចេះតែទទួលបានមកដោយស្រួល
នោះទេ គឺត្រូវឆ្លងកាត់គ្រប់រស់ជាតិ ទាំងល្វីង ចូរចត់ ផ្អែមនៅលាយឡំជាមួយគ្នា។ ដូច្នេះហើយអ្នកត្រូវចេះសំឡឹងមើលមនុស្សណាដែលចេះអត់ធ្មត់ ហ៊ានលះបង់អ្វីៗដើម្បីអ្នក និងចេះសម្របសម្រួលខ្លួនទៅតាមកាលៈទេសៈ។ មានរឿងរ៉ាវមួយចំនួនដែលនារីមិនគួរធ្វើដើម្បីបុរសឡើយ
១. បញ្ជាក់ពីតម្លៃរបស់អ្នក
មនុស្សយើងម្នាក់ៗសុទ្ធតែមានការជឿជាក់លើតម្លៃសីលធម៌ និងក្រមសីលធម៌រៀងៗខ្លួន។ តម្លៃទាំងនេះកំណត់នូវអត្តសញ្ញាណ និងឯកត្តជនរបស់ខ្លួនយើងឲ្យកាន់តែមានវិសាលភាព។ មិនត្រូវព្យាយាមផ្លាស់ប្តូរសីលធម៌របស់អ្នក ដោយសារការចង់បានវត្ថុពីគូស្នេហ៏របស់អ្នកនោះទេ។ បើទោះបីជាអ្នកទាំងពីរមិនបានចែករំលែកនូវតម្លៃធម្មតាឲ្យគ្នា គេគួរតែគោរពអ្នកជាជាងការផ្លាស់ប្តូរ។ នេះមិនត្រឹមតែបង្ហាញពីតម្លៃសីលធម៌ទេ ថែមទាំងសាសនា និងជំនឿផងដែរ។
២. ផ្លាស់ប្តូរភាពមើលឃើញរបស់អ្នក
នារីមិនត្រូវផ្លាស់ប្តូររូបរាងខ្លួនឯង ដោយសារតែភាពចង់បានរបស់ពីគូស្នេហ៏នោះទេ។ ភាពផ្លាស់ប្តូរដែលល្អិតល្អន់ គឺការទទួលយកដូចជាការស្លៀកពាក់ និងការតុបតែងរូបរាងខាងក្រៅ។ មានបុរសខ្លះចង់ឲ្យអ្នកទៅធ្វើការវះកាត់កែសម្ផស្ស បន្ទាប់មកក៏មិនអើពើនឹងអ្នកក៏ថាបានដែរ។ គេគួរតែលើកតំកើននូវសម្រស់ពីធម្មជាតិរបស់អ្នក និងមិនចង់បានការកែប្រែនោះទើបល្អ។
៣. លះបង់ភាពផ្ទាល់ខ្លួនរបស់អ្នក
គ្រួសារ និងមិត្តរបស់អ្នកត្រូវការ ការយកចិត្តទុកដាក់អំពីអ្នក ហើយនេះជាអ្វីមួយដែលអ្នករីករាយនឹងធ្វើតើមែនទេ? ដូច្នេះអ្នកមិនត្រូវលះបង់ភាពផ្ទាល់ខ្លួន និងពេលវេលារបស់អ្នកដោយសារតែភាពចង់បានរបស់គេតែម្នាក់នោះទេ។ ព្យាយាមបែងចែក និងប្រឆាំងនឹងតុល្យភាព។ ដោយសារអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហាមិនមានន័យថាអ្នកមិនត្រូវការនរណាម្នាក់ផ្សេងពីគេនោះទេ។ គេគួរតែចេះយល់ និងគោរពអ្នក។
៤. បំភ្លេចថាអ្នកជានរណា
កុំព្យាយាមធ្វើអ្វីដែលអ្នកមិនចង់ធ្វើ។ កុំបង្ហាញថាអ្នកមានភាពវៃឆ្លាតតិចជាងគេ ហើយលើកតំកើននូវសមត្ថភាពរបស់គេពីព្រោះវាធ្វើឲ្យគេកាន់តែបានចិត្ត។ បុរសចូលចិត្តនារីដែលឯករាជ្យ ដូច្នេះការធ្វើអំពើឆ្កួតៗ គឺមិនអាចជួយដល់អ្នកបានទាំងអស់នោះទេ។ អ្នកមិនគួរផ្លាស់ប្តូរចំណង់ចំណូលចិត្ត របស់ខ្លួនដើម្បីគេនោះដែរ។ ដូច្នេះអ្នកមិនគួរបោះបង់ភាពឯកត្តជន និងអត្តសញ្ញាណរបស់អ្នកដោយសារតែគេ ឬដោយសារតែការបង្ខំចិត្តនោះទេ។
៥. ប្រគល់តំណែង
កុំឲ្យគេចូលមកគ្រប់គ្រងរបស់អ្នកឲ្យសោះ។ មិនថាអ្នកស្រលាញ់គេប៉ុណ្ណាទេ ការសម្រេចចិត្តគួរតែមានអារម្មណ៍ដូចគ្នា។ គេមិនគួរធ្វើការសម្រេចចិត្តនូវអ្វីដែលអ្នកមិនចង់ធ្វើជំនួសអ្នកឡើយ។ ធ្វើការពិភាក្សាជាមួយគ្នា តែការសម្រេចចិត្តរបស់អ្នកនៅតែអាចរក្សាដំណើរជីវិត និងជម្រើសជីវិតរបស់អ្នកដដែល។
មានចំណុចផ្ទាល់ខ្លួនជាច្រើនដែលអ្នកមិនគួរមានការផ្លាស់ប្តូរដើម្បីបុរសៗ បើទោះបីជាអ្នកស្រលាញ់គេខ្លាំងយ៉ាងណាក៏ដោយ។ ប្រសិនបើអ្នកមិនប្រាកដខ្លួនឯងទេ នោះអ្នកក៏មិនអាចមានទំនាក់ទំនងស្នេហាប្រាកដដែរ៕