យក​តួនាទី​មន្ត្រី​ប៉ូលីស​ប៉ុស្តិ​រដ្ឋបាល​សង្កា​ត់​និង​មេភូមិ​ព្រះ​ពន្លា​ហ៊ុំ​ព​ទ្ធ័​ដី​រាស្ត្រ​ដែលមាន​សាលក្រម​ស្ថាពរ​

0

​បន្ទាយមានជ័យ ះ យក​តួនាទី​ជា​មន្ត្រី​ប៉ូលីស​ប៉ុស្តិ​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​ព្រះ​ពន្លា​និង​មេភូមិ​ព្រៃ​ឬ​ស្សី យក​ខ្សែ​រហ៊ុំ​ព័​ទ្ទ​វត្ថុតាង ឬ​ទីតាំង​កើតហេតុ​នៃ​បទល្មើស​របស់​ប៉ូ​លី ទៅ​ហ៊ុំ​ព​ទ្ធ័​លើដី​កម្មសិទ្ធិ​ស្រប់ច្បាប់​របស់​ប្រជាពលរដ្ឋ​ទៅវិញ​ធ្វើអោយ​ម្ចាស់​ដី​និង​ពលរដ្ឋ​ជិតខាង​ក្តៅក្រហាយ​។​ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១១​ខែសីហា ២០១៤ ក្នុង​ទីតាំង​ដី​១​កន្លែង​នៅ​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោ​ភ​ណ័​ខេត្តបន្ទាយមានជ័យ​។​photo1

លោក អេង កិ អាយុ​៥៦​ឆ្នាំ​រស់នៅ​ទីតាំង​ខាងលើ​បាន​និយាយថា មាន​មន្ត្រី​ប៉ូលីស​ម្នាក់​មិន​ស្គាលឈ្មោះ​ដែល​អះអាងថា​ជា​មន្ត្រី​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​ព្រះ​ពន្លា​និង​មេភូមិ​ព្រៃ​ឬ​ស្សី​ឈ្មោះ ឈ សុ​ី​លាប បាន​យក​ខ្សែរ​ពណ៌​លឿង​ដែលមាន​អក្សរ​ប៉ូលីស​យកមក​ធ្វើការ​ហ៊ុំ​ព​ទ្ធ័​លើដី​របស់គាត់​ដោយ​មិនដឹង​រឿង​ថែមទាំង​ហាម​នរណា​ក៏​មិនអាច​ប៉ះពាល់​ដី​នេះ​បានឡើយ ដោយ​ពួកគេ​អះអាងថា​ជា​ដី​មានទំនាស់​។​ photo2

លោក អេង កិ បាន​និយាយ​បន្ថែមថា​កន្លងមក​ដី​នេះ​ធ្លាប់មាន​ទំនាស់​មែន​រវាង​លោក​និង​ឈ្មោះ ឆេង រដ្ឋា តាំងពី​ឆ្នាំ​១៩៩២​រហូតដល់​ឆ្នាំ​១៩៩៦​តែ​តុលាការ​បានសំរេច​អោយ​លោក​ឈ្នះ​លើក្តី​នេះហើយ​សាលក្រម​ក៏បាន​ចូល​ជា​ស្ថាពរ​ហើយ​ដែរ​នៅ​ថ្ងៃទី​០៨​ខែមេសា​ឆ្នាំ​១៩៩៦​។ ទោះជា​សាលក្រម​ចូល​ជា​ស្ថាពរ​ហើយ​ក្តី​មកដល់​ឆ្នាំ​២០១៤​នេះ​លោក​រង​ការប្តឹង​តប​ពី​ភាគី​ម្ខាង​ទៀត​ដែលមាន​លុយ​និង​មាន​បក្ខពួក​ជា​ចៅសង្កាត់​និង​តុលាការ​បាន​ហាមឃាត់​មិនអោយ​លោក​សាងសង​ផ្ទះ​ឬ​ចាក់ដី​និង​ថែមទាំង​ប្តឹង​អោយ​តុលារ​ចេញ​ដីការ​រក្សា​ការពារ​លើដី​ទាំង​បំពាន​សាលក្រម​ស្ថាពរ​ថែមទៀត​រហូតដល់​ពេល​នេះ​បែរជា​ប៉ូលិស​និង​មេភូមិ​នៅតែ​មក​រំខាន់​។​ photo3

ឆ្លើយតប​និង​ការចោទប្រកាន់​នេះ​លោក ឈ សុ​ី​លាប មេភូមិ​ព្រៃ​ឬ​ស្សី​បានអោយដឹង​លោក​គ្រាន់តែ​ចូលរួម​សហការ​ប៉ុណ្ណោះ ក្រៅពីនោះ​លោក​អត់​ដឹង​ទេ​។​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹង​តាម​ទូរ​សព្ទ័​នា​រសៀល​ថ្ងៃទី​១២​នេះ​ថា លោក​អត់​ដឹង​និង​ក៏​មិនបាន​បញ្ជា​អោយ​មន្ត្រី​ណា​ម្នាក់​ទៅ​ហ៊ុំ​ព​ទ្ធ័​ដី​ពលរដ្ឋ​ណា​ឡើយ​។​លោក​និយាយ​បន្ថែមថា​ការយក​ខ្សែ​របស់​ប៉ូលីស​ទៅ​ហ៊ុំ​ដីឯកជន​ពលរដ្ឋ​វា​ជា​រឿង​ខុសច្បាប់​ព្រោះ​ខ្សែរ​នេះ​គេ​ហ៊ុំ​តែ​កន្លែងកើតហេតុ​ផ្សេងៗ​ដែលមាន​បទល្មើស​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ​។​ហើយ​បញ្ហា​នេះ​លោក​ចាត់វិធានការ​បន្ទា​ន់​មិនអោយ​ពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​និង​សមត្ថកិច្ច​ឡើយ​។​ លោក ព្រះរាជអាជ្ញារង ផាន់ ភី​រម្យ លោក​បានបញ្ជាក់​ការ​ហ៊ុំ​ព​ទ្ធ័​ដោយ​គ្មាន​បញ្ជា​ពី​តុលាការ​នោះ​វា​ជា​រឿង​ខុស​និង​នីតិវិធី​ច្បាប់ ម្ចាស់​ដី​អាចមាន​សិទ្ធិ​ប្តឹង​ពីបទ​ព្រហ្មទណ្ឌ​ប៉ះពាល់​កម្មសិទ្ធិឯកជន​៕​ដោយ​:​ឃិន គ​ន្ធា​