កម្លាំង​ខណ្ឌ​ជលផល​ខេត្តកំពង់ឆ្នាំង ចុះបង្ក្រាប​បទល្មើស​នេសាទ​របាំង​ស្បៃ​មុង របាំង​សាច់​អួន និង​ធ្វើ​ការរំដោះ​កូន​ត្រី​ចេញ់ពី​របាំង​ស្បៃ​មុង​ចូល​បឹង​ធម្មជាតិ​

0

កំពង់ឆ្នាំងៈ ​ដោយ សុខ គឹម​សៀន​ ​ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​៨​ដល់​ថ្ងៃទី​១២ ខែសីហា​ឆ្នាំ​២០១៤ កម្លាំង​សមត្ថកិច្ច​ចម្រុះ ជំនាញ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ខេត្ត​កក​កំពង់ឆ្នាំង សហការ​កម្លាំង​ផ្នែក​រដ្ឋបាល ជលផល​ផ្សារឆ្នាំង សង្កាត់រដ្ឋបាល​ជលផល​កំពង់លែង សង្កាត់​បរិបូ​ណ៏ និង​សង្កាត់​ជល​គី​រី​ចែកជា​បី​ក្រុម​បើក​យុទ្ធនាការ​ចុះបង្ក្រាប​ទ​ល្មើស​នេសាទ​នៅ​ទូទាំង​ដែនទឹក​ទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង​។​Image1

កម្លាំង​រដ្ឋបាល​ជលផល​ក្រុមទី​១​ដឹកនាំ​ដោយ​លោក សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ក្រោម​បញ្ជា​ផ្ទាល់​ពី​គណ​:​បញ្ជាការ​ភាព​ខេត្ត ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង​បាន​បើក​យុទ្ធនាការ​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​ក្នុងស្រុក​កំពង់ត្រឡាច​និង​ស្រុក​ជល​គី​រី ក្រុមទី​២​ដឹកនាំ ដោយ លោក លី ឡា នាយ រង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ចុះទៅ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​បរិបូ​ណ៏​និង​ស្រុក​កំពង់លែង ក្រុមទី​៣​ដឹកនាំ​ដោយ​លោក សោម ភា​រុណ​បានធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។​ ​Image2

លទ្ធផល​សរុប​ដោយ​រុះរើរ​បាំងសាច់​អួន​ទំនើប​ព​ណ៏​ក្រហម និង​ព​ណ៏​ខៀវ​ដែល​ក្រុម​ជនល្មើស​លួចលាក់​ដាក់​ស្ទាក់ចាប់​កូន​ត្រី​នៅក្នុង​រដូវ​បិទ​នេសាទ​នា​ឆ្នាំ​២០១៤​នេះ បាន​៦​ករណី​ស្មើ​២០​កន្លែង​ប្រវែង​៣២៩០​ម៉ែត្រ​លប​លូ​៣០​មាត់​បង្គោល​១៨២០​ដើម​ចាក់​លែង​ត្រី​ចំរុះ​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​បាន​ចំនួន​៩៥​គីឡូក្រាម​។ ដោយឡែក​លទ្ធផល​កម្លាំង​សមត្ថកិច្ច​បាន​រុះ រើ​រឹបអូស​របាំង​ស្បៃ​មុង​មាន​ចំនួន​៦​ករណី​ស្មើ​៦៧​កន្លែង​ប្រវែង​ស្មើ​២០១០​ម៉ែត្រ​លប​លូ​ស្បៃ​មុង​ចំនួន​៧៦​មាត់​បំផ្លាញចោល​ទាំងស្រុង​បង្គោល​ចំ នួន​១១៤០​ដើម​និង​ចាក់​លែង​ត្រី​គ្រប់​ប្រភេទ​ចូលទៅក្នុង​បឹង ធម្មជាតិ​វិញ​បាន​ចំនួន​ប្រមាណ​១៧០​គីឡូក្រាម​។​Image3

លោក សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ជលផល​រយះពេល​ប៉ុន្មាន​ថ្ងៃ បន្តបន្ទាប់​មកនេះ​សមត្ថកិច្ច​របស់លោក​បាន​បង្ក្រាប​ចាក់​លែង​ត្រី​ឆ្ដោ​ចិញ្ចឹម​ក្នុង​បែ​ខុសច្បាប់​បាន​៥​បែ​ស្មើ​៩​ពាន់​ក្បាល​ផងដែ​៕Image5 Image4