រដ្ឋបាលខេត្តរតនគិរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ ជាពលរដ្ឋធ្វើដំណើរមកពីខេត្តកណ្ដាល

រតនគិរី : រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លើឈ្មោះ ឡៃ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះចំរើន ឃុំកំពុងភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដោយធ្វេីដំណេីរចូលមកខេត្តរតនគិរីហេីយត្រូវបានក្រុមការងាប្រចាំការនៅស្ពានស្រែពកព្រុំប្រទល់ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង ធ្វេីតេស្ត រកឃេីញវិជ្ជមាន។ បច្ចុប្បន្ន អ្នកវិជ្ជាមាន និងអ្នករួមដំណើរត្រូវបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ដោយ គតិ យុត្ត