Xi Jinping calls for more ‘loveable’ image for China in bid to make friends

ប្រធានាធិបតីចិន លោកស៊ីជីនពីង បានថ្លែងថា លោកចង់ឲ្យប្រទេសចិន ពង្រីករង្វង់មិត្តភាពតាមរយៈការកែលំអ រូបភាពរបស់ខ្លួន។ ទីភ្នាក់ងាររ៉យតឺ បានរាយការណ៍ថា លោកស៊ីជីនពីង បានប្រាប់មន្ត្រីជាន់ខ្ពស់ក្នុងបក្សកុម្មុយនីស្តចិនថា វាជាកិច្ចការសំខាន់ ដើម្បីបង្ហាញរូបភាពចិន ដែលគួរគោរព, ចិនដែលគួរឲ្យស្រឡាញ់ និងចិនគួរឲ្យទុកចិត្ត។ ទីភ្នាក់ងារប៊ីប៊ីស៊ី បានរាយការណ៍ប្រសាសន៍របស់លោកប្រធានាធិបតីចិនស៊ីជីនពីង បានធ្វើឡើង ក្នុងរង្វង់ ដែលទំនាក់ទំនងចិន ជាមួយបណ្តាប្រទេសមហាអំណាចពិភពលោក មានសភាពកាន់តែធ្លាក់ចុះ។ ប្រទេសចិន បានប្រឈមនឹងការរិះគន់លើការបំពានសិទ្ធិមនុស្ស ប្រឆាំងក្រុមជនជាតិភាគតិចអ៊ុយហ្គើរ និងការប្រើឥទ្ធិពល បង្ក្រាបបាតុករប្រឆាំង នៅហុងកុង និងបញ្ហាមួយចំនួនទៀត។ សេចក្តីរាយការណ៍បន្តថា ប្រទេសចិន នាពេលថ្មីៗនេះផងដែរ បានថ្កោលទោសសហរដ្ឋអាមេរិក ដែលជម្រុញឲ្យមានការស្រាវជ្រាវចង់ដឹងថាតើពិតជាមាន ការឆ្លងជម្ងឺកូវីដ១៩នេះ ចេញមកពីមន្ទីរពិសោធន៍ចិនដែរឬទេ, និងប្រទេសចិន បានចាត់ទុកកិច្ចប្រឹងប្រែង របស់សហរដ្ឋអាមេរិកនោះ គឺជាការធ្វើអាជីវកម្មនយោបាយ ដើម្បីការទម្លាក់កំហុស។ លោកប្រធានាធិបតីចិន បានប្រាប់មន្រីរិរបស់លោកថា វាជាការចាំបាច់ ដែលចិនត្រូវនិយាយប្រាប់រឿងនានាក្នុងវិធីជាវិជ្ជមាន។ លោកបាន បញ្ជាក់ថា គេចាំបាច់ត្រូវបង្កើតមិត្ត, បង្កើនសាមគ្គីនិងធ្វើឲ្យឈ្នះលើភាគច្រើន និងត្រូវពង្រីកឥតឈប់ឈរនៃ រង្វង់មិត្តភាពក្នុងពេលត្រូវបញ្ចេញនូវមតិសាធារណៈជាអន្តរជាតិ៕