ស្រុក​ចំការ​លើ​ បេីកសំណេីរ​ដេញ​ថ្លៃ​គម្រោងមូលនិធិឃុំ​ឆ្នាំ​២០២១​​ ដេីម្បីស្ថាបនាផ្លូវ ​៨ខ្សែ​ ក្នុងឃុំចំនួន៤​

កំពង់ចាម​:​ គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ លេីការ​កសាង​ហេដ្ឋារចនាសម្ពន្ធ័​ ក្នុង​ភូមិសាស្ត្រ​ស្រុកចំការលើ​​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​​​ដេញ​ថ្លៃ​ ​ចំនួន​ ៨គម្រោង​ នាព្រឹក​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០២១​ នៅ​សាលា​ស្រុក​ចំការលេី​​​​​ ក្រោម​វត្តមាន​ ​លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ លោក​ លឿង​ រ៉ាម៉ូ​ អភិបាលរងស្រុកចំការលេី​ និង​លោក​ ពួយ​ សុខជា​ នាយក​រងទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​ ដោយមានការ​ចូល​រួម​ពី​គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ ​ក្រុមការងារ​ខេត្ត​ និង​ស្រុក​ ព្រមទាំង​​​តំណាង​ក្រុម​ហ៊ុន​​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។ ​

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ស្រុក​ចំការ​លើ​​ ដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និងរបៀបរៀបរយ​ល្អ​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ និង​ចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​លុបបំបាត់នូវ​ភាព​អនាធិបតេយ្យ​ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ ដេីម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ ផងដែរ​ ។  

លោក​លឿង​ រ៉ាម៉ូ​ អភិបាល​រង​ស្រុក​ចំការ​លើ​ បាន​បញ្ជាក់​ថា​ ដោយសារ​ជំហាន​នៃ​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ស្រុក​ចំការលេី​បាន​បេីក​ដំណើរ​ការដាក់​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​ ដេីម្បី​ធ្វើ​ការ​ស្ថាបនា​ពី​ផ្លូវ​ដី​ទៅ​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ និង​ពី​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ ទៅ​ជា​ផ្លូវ​បេតុង​អាមេ​ដោយ​ក្នុង​នោះ​ ៖

១-ឃុំស្ពឺ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង២.២៩៥ គ.ម ទទឹង ៤ម នៅភូមិអូរវាយ ស្ពឺលិច ស្ពឺកើត បន្ទាយជ័យ ពព្រេង ពែងមាសជើង​។ 

២-ឃុំ​ស្ពឺ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២២៧ គ.ម ទទឺង៥ម នៅភូមិស្ពឺកើត​។ 

៣-ឃុំ​ចំការអណ្តូង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៣៦គ.ម ទទឹង៥ម,៤ម នៅភូមិចំការអណ្តូង,សូជ័យ​។ 

៤-ឃុំ​ចំការអណ្តូង​ ជួសជុលផ្លូវដី ប្រវែង ២.៦៥គ.ម ទទឹង៤ម នៅភូមិជាំជ្រៃ,សូជ័យ,ប្រើសមាស,១១,សហគ្រាន់​។ 

៥-ឃុំ​តាអុង​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង២.៧ គ.ម ទទឹង ៤ម នៅភូមិទួលមាស និងភូមិ៣០​ ។ 

៦-ឃុំតាអុង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៤២គ.ម ទទឺង៥ម,៤ម នៅភូមិតាអុង​។ 

៧-ឃុំ​ល្វាលេី​ ជួសជុលផ្លូវដី ប្រវែង១.៣៣ គ.ម ទទឹង ៤ម នៅភូមិបី ភូមិល្វាត្បូង ភូមិក្រឡែងលិច​។ 

៨-ឃុំ​ល្វាលេី​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.១៩១គ.ម ទទឹង៥ម​ នៅភូមិក្បាលហុងថ្មី​ ៕