ខេត្តព្រះសីហនុ៖សប្បុរសជន និង ក្រុមឯកជនចំនួន៣នាព្រឹក ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២១នេះបាននាំអំណោយ រូមនិងថវិការឧបត្ថម្ភជួនរដ្ឋបាលខេត្តព្រះសីហនុក្នុងគោលដៅរូមចំណែកក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។
ក្នុងនោះ ទី១.ក្រុមហ៊ុន SHOU MING KE JI YUAN Co.Ltd ឧបត្ថម្ភថវិកាចំនួន ៣០.០០០ ដុល្លារអាមេរិក ។
ទី២.ក្រុមហ៊ុន Won Majestie (Cambodia) Co.Ltd ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក។
ទី៣.សាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល អង្ករ ៥០០គីឡូក្រាម ម៉ាស់ ១កេស ត្រីខ ១២យួរ ទឹកស៊ីអ៊ីវ ១០យួរ មី ១កេសធំ ទឹកបរិសុទ្ធ ៣០កេស ។
ទី៤.លោក XIAO HUI នាយកក្រុមហ៊ុន E-GETS TECHNOLOGY CO.,LTD ឧបត្ថម្ភម្ហូបអាហារចំនួន ៨០០ ប្រអប់ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន SHOU MING KE JI YUAN Co.Ltd ក្រុមហ៊ុន Won Majestie (Cambodia) Co.Ltd សាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន និងលោក ស្រី និងលោក XIAO HUI នាយកក្រុមហ៊ុន E-GETS TECHNOLOGY CO.,LTD ដែលបាននាំយកថវិកា សម្ភារៈ និងម្ហូប អាហារមកឧបត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅ ក្នុងក្រុងព្រះសីហនុ ការនាំយកអំណោយមកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុង សហគមន៍ក្នុងក្រុងនៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែក រំលែកជាមួយរដ្ឋបាល ខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះ ជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសប្បុរស ជនបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕ នាគសមុទ្រ





































