ឯកឧត្តម ហ៊ុន ម៉ាណែតបានផ្តល់បង្គន់អនាម័យចំនួន140 ខ្នងអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច

ខេត្តកំពង់ធំ៖ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី បានផ្តល់បង្គន់អនាម័យចំនួន140 ខ្នងអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច និងត្រូវបាន ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងសាងសង់ ជូនដល់គ្រួសារអតីតយុទ្ធជន នៅតាមផ្ទះនិមួយៗ នៅពេលដ៏ខ្លីខាងមុខនេះ ពិធីនេះបានធ្វើនៅព្រឹកថ្ងៃទី 06 ខែមិថុនា  ឆ្នាំ 2021ដែលស្ថិតនៅឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។

គ្រួសារអតីតយុទ្ធជន បន្ទាប់ពីទទួលបានផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ខណៈនេះនឹងទទួលបាន បង្គន់អនាម័យមួយ ដែលត្រូវបានសាងសង់ ជូនគ្រួសារនីមួយៗ ដើម្បីកសាងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ច

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង នេះគឺជាការគិតគូរ ពីទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជន ក្នុងការបន្ទរបង់ ឲ្យមានអនាម័យ ទើប ឯកឧត្តម  ឧត្តមសេនីយ៍ឯក  ហ៊ុន  ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានជួយឧបត្ថម្ភបង្គន់អនាម័យចំនួន 140 ខ្នងសម្រាប់អតីតយុទ្ធជនដែលមាន 140 ខ្នងផ្ទះ។ 

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានយកចិត្តទុកដាក់ សិក្សាស្វែងយល់ពីសុខទុក្ខលំបាក និងការជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលទើបតែកសាងជីវិតថ្មី ថែមទាំងបាននាំយកនូវអំណោយស្បៀងអាហារ បរិក្ខារការពារមេរោគ covid 19 និងគ្រាប់ពូជដំណាំបន្លែបង្ការ ផ្ដល់ជូនបងប្អូនអតីតយុទ្ធជននៅតាមខ្នងផ្ទះមួយចំនួនផងដែរ ។

បងប្អូនតីតយុទ្ធជន មានសេចក្ដីរំភើបចិត្តរីករាយយ៉ាងខ្លាំង  និងបានគោរពថ្លែងអំណរគុណ សម្ដេចតេជោហ៊ុន សែន ព្រមទាំងឯកឧត្តម ហ៊ុន  ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅ និងបានប្តេជ្ញាចិត្តគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្រ្តីជារៀងរហូត។ដោយ  ប៊ុន រដ្ឋា