បន្ទាយមានជ័យ: កុដិ១ខ្នងក្នុងវត្តប្រាសាទត្បែងត្រូវអគ្គីឆាបឆេះគ្មានសល់ ដោយសាខ្វះទឹកពន្លត់ទោះបីបើកម្លាំងនគបាលវរះព្រំដែន៨០៧ចុះជួយអត្តរាគមក៍ដោយតែនៅមិនអាចសង្គ្រោះបាន។ ហេតុការនេះកើតឡើងកាលពីវេលា ម៉ោង០៥ ថ្ងៃទី១៣.៨.១៤ នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ កុដិមួយខ្នងដែលត្រូវអគ្គីឆាបឆេះនេះមាន ទំហំ ៧×៨ ធ្វើពី ឈើលើ ថ្មក្រោម ។
លោកចៅអធិការវត្តបានអយដឹងថា: មូលហេតុកុដិមួយខ្នងដែលត្រូវអគ្គីឆាបឆេះនេះដោយសា ព្រះសង្ឃដុតភ្លើងធូបទៀនចោល រួចនិមន្តទៅថ្វាយបង្គំព្រះ នៅព្រះនៅព្រះវិហារ ហើយត្រូវខ្យល់បក់វាំងននប៉ះភ្លើងទៀនឆេះទាំងអស់ សំភារ: មានចានឆ្នាំងនិងកន្ទេល ។ កំលាំង កម្លាំងនគបាលវរះព្រំដែន៨០៧បានចេញទៅជួយអន្តរាគមន៍ តែមិនអាចជួយបាន ព្រោះនៅក្បែរៗនោះខ្វះទឹក ៕ដោយ:ឃិន គន្ធា