សៀមរាប ៖ហេតុការអគ្គីភ័យមួយនេះបានកើតឡើងចំពោះភោជនីយ៍ដ្ឋានរបស់សណ្ឋាគារហ្គោលដិន អរិនស្ថិតនៅក្នុងភូមិ ស្លក្រាម សង្កាត់ស្លក្រាមក្រុងសៀមរាបបានឆេះក្នុងអំឡុងម៉ោង៨ ជិត ម៉ោង៩ ព្រឹកថ្ងៃទី១៣ ខែ សីហា នេះ តែមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ដល់ជីវិតនោះទេ ។
ប្រភពព័ត៍មាននៅនិងកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគឺមានភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារជាន់ខាងលើបានជក់បារីរួចបោះកន្ទុយបារីមកខាងក្រោមក៏ធ្លាក់មកលើដំបូលភោជនីយ៍ដ្ឋានរបស់សណ្ឋាគារហ្គោលដិន អរិន ដែលនៅខាងមុខសណ្ឋាគារដែលមានដំបូលសង់ជាស្បូវក៏បណ្តាលឲ្យឆេះតែម្តង ។
ប្រភពព័ត៍មានខាងលើបានបន្តទៀតថាភ្លាមៗនោះពួកគាត់ក៏បានទំនាក់ទំនងមកកាន់សមត្ថកិច្ចដើម្បីឲ្យមកជួយធ្វើអន្តរាគមន៍ដោយមានរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តសៀមរាបចំនួន២គ្រឿងបានមកជួញសង្គ្រោះពន្លត់បានទាន់ពេលវេលាមិនបណ្តាលឲ្យមានការឆេះរាលដាលដល់ផ្ទះអ្នកជិតខាងគឺគ្រាន់តែធ្វើឲ្យមានការខូចខាតសម្ភារមួយចំនួនក្នុងភោជនីយ៍ដ្ឋានតែប៉ណ្ណោះ ៕ រូបភាព ខេង ខេមរា