​តំលៃ​ភ្លើង​ថ្លៃ​កុង​ទ័​រ​ដើរ​លឿន​ពេល​ប្រជា​ពល​រដ្ន​តវ៉ា​ប្រមាន​ផ្ដាច់​ភ្លើង​ចោល​

0

​ ​ ​កំពង់ធំ​=​ប្រជា​ពល​រដ្ន​បាន​និយាយថា រាប់ពាន់​គ្រួសារ​នៅ​ខាង​ស្រុក​ស្ទោង​ក្នុង​ខេត្ត​ត​កំពង់ធំ​នេះ​បាន​ផ្ទុះ​កំហឹង​រឿង​ភ្លើងអគ្គិសនី​ដែលមាន​តំលៃ​ថ្លៃ កុង​ទ័​រ​ដើរ​លឿន​ខុស​ប្រក្រតី​មិន​សមាមាត្រ​ទៅ​និង​ការប្រើប្រាស់​ជា​ប្រចាំថ្ងៃ​មិនតែប៉ុណ្ណោះ​ពេល​ប្រជា​ពល​រដ្នរ​អូរ​ទាំ មេភ្លើង​បាន​គំរាម​ផ្ដាច់​ភ្លើង​ចោល​ធ្វើអោយ​បងប្អូន​មានការ​ភ័យខ្លាច​មិន​ហ៊ាន​តវ៉ា​ព្រោះ​ខ្លាច​អត់​ភ្លើង​ប្រើ នេះ​ក៏​ដោយសារតែ​ភ្លើង​ក្នុងស្រុក​ស្ទោង​ត្រូវបាន​ថៅកែ​ក្រុមហ៊ុន​ភ្លើងអគ្គិសនី​បាន​ទិញ​ផ្ដាច់​អស់​ទៅហើយ​ទើបបានជា​មានអំណាច​បែប​នេះ​។​ DSCN0756

តាម​ប្រភព​ព័ត​មាន​ពី​ប្រជា​ពល​រដ្ន​ដែល​រស់​នៅតាម​បណ្ដោយ​ថ្នល់​មាន​មុខរបរ​លក់ដូរ តាម​ភោជនីយ៍ដ្ឋាន និង​កន្លែង​លក់ដូរ​តិចតួច​បាន​ប្រាប់​អោយដឹងថា កាលពីរ​មុន​១​គឺ​ឡូ​វ៉ា​ត់​តំលៃ​៣០០០​រៀល តែ​ឥឡូវ​១​គឺ​ឡូ​តំលៃ​២៨០០​រៀល តែ​កុង​ទ័​រ​ដើរ​លឿន​ជាង​មុន​បើ​គិត​ទៅ​អស់ថ្លៃ​ច្រើនជាង​កាល​នៅ​តំលៃ​៣០០០​រៀល​ទៅទៀត ក្នុង​១​ខែៗ​គ្រាន់តែ​ចំណាយលុយ​ភ្លើង​អស់​រាប់សិប​លាន​រៀល​តាម​ភោជនីយ៍​ហ​ដ្ឋា​ន​និង​ផ្ទះសំណាក់ តែ​ចំពោះ​អ្នកលក់ដូរ​តិចតួច​និង​ចាស់ជរា​ដែល​គ្មាន​របរ បាន​ប្រាប់ថា​ទោះ​គាត់​អត់​ប្រើ​សោះ​ក៏​អស់​ជាង​១០​មឺ​ុ​ន​ក្នុង​១​ខែ ក្នុងករណី​នេះហើយ​ដែល​ពួកគាត់​ខឹងសំបារ​ព្រោះតែ​កុង​ទ័​រ​ដើរ​ខុស​ប្រក្រតី​។​ DSCN0761

លោក ហ៊ុ​ង​ហ៊ុ​ក​ស៊ី់ន ម្ចាស់​ភ្លើង​នៅក្នុង​ស្រុក​ស្ទោង​នេះ​បាន​ប្រាប់​អោយដឹងថា ក្នុងករណី​ដែល​ប្រជា​ពល​រដ្ន​តវ៉ា​ថា​កុង​ទ័​រ​ដើរ​លឿន​នោះ​គឺ លោក​បាន​ប្រាប់​អោយ​ចេញមក​តវ៉ា​ចំពោះមុខ ងាយស្រួល​យក កុង​ទ័​រ​ទៅ​ថ្លឹង ឯការ​ថ្លឹង​កុង​ទ័​រ​ត្រូវ​យកទៅ​ថ្លឹង​នៅ​ក្រុងភ្នំពេញ​ដែលជា​កន្លែង​ថ្លឹង​ភ្លើង​របស់​រដ្ន ព្រោះ​កន្លែង​គាត់​គ្មាន​ឧបករណ៍​ថ្លឹង​ទេ ធ្វើបែបនេះ​ងាយស្រួល កុំអោយ​ចេះតែ​និយាយ​មួលបង្កាច់​ខុស​ការពិត លោក​បាន​បន្ដថា​ចំពោះ​ប្រជា​ពល​រដ្ន​ដែល​បាន​និយាយថា​គំរាម​ចង់​ផ្ដាច់​ភ្លើង​នោះ​គឺ​ធ្វើ​ចំពោះ​បុគ្គល​ណា​ដែល​យឺតយ៉ាវ​មិន​មក​បង់​ភ្លើង​តាម​កាលកំណត់​ឬ​ហួស​រយះពេល​១​ខែ​ឈានចូល​២​ខែ​បើទោះបីរ​បានចេញ​ក័យ​វិ​ប័ត្រ​រួចរាល់​ហើយ​ក្ដី រហូត​ដល់ពេល​ផ្ដាច់​ភ្លើង​ទើប​យកមក​បង់ ព្រោះ​លោក​បាន​ទុកពេល​អោយ​រយះពេល​២​ខែ​ឯណេះ​សំរាប់​ការបង់​ភ្លើង​នេះ​។​DSCN0762

ប្រជា​ពល​រដ្ន​បាន​សំណូមពរ​អោយ​អាជ្ញាធរ​ស្រុក ខេត្តកំពង់ធំ​មេត្តាជួយ​សំរួល​តំលៃ​ភ្លើង​និង​រៀបចំ​បណ្តាញ​ភ្លើង​ដោយ​ប្រើប្រាស់​ឧបករណ៍​ណា​ដែលមាន​ភាព​សមាមាត្រ​ទៅ​និង​ការប្រើប្រាស់​តាម​មូលដ្ឋាន​អោយបាន​ត្រឹមត្រូវ​ជៀសវាង​អត់​ប្រើ​សោះ​កុង​ទ័​រ​ដើរ​អត់​ឈប់ឈរ​ធ្វើអោយប៉ះពាល​ជីវភាព​ប្រជា​ពល​រដ្ន ជាពិសេស​ជន​ដែលមាន​វ័យ​ចំ​ចាស់ ពុំ​អា​ចរក​ថវិកា​រម​កប​ង់​ថ្លៃ​ភ្លើង​បាន​៕ ​