ខេត្តកំពង់ធំ :, រថយន្តប្រភេទ5 តោន បានដឹកជំរឹង ពេញមួយឡាន ជាកម្មសិទ្ធរបស់លោក សាយ សឺន រស់នៅឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ.ត្រូវបានលោក មាម. សុីតូ នាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកស្ទោង បង្រ្កាបបាននៅចំណុច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលម៉ោង 3 ថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2021។
លោកប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បញ្ជាឲ្យរដ្ឋបាលព្រៃឈើបង្រ្កាប រថយន្តដឹកកូនឈើជាជំរឹង ដើម្បីទប់ស្កាត់ការបំផ្លាញមច្ឆាជាតិ ក្នុងរដូវត្រីពងកូន និងទប់ស្កាត់ការកាប់កូនឈើ ដែលមិនទាន់គ្រប់អាយុ.។
តាមការឲ្យដឹង ពីលោកមាម.សុីតូ ឲ្យដឹងថា ការឃាត់រថយន្តនេះ បានធ្វើឡើងតាមការបញ្ជា របស់លោកប្រធានមន្ទីរកសិកម្មខេត្ត ចំណែកកូនឈើ ត្រូវបានដឹកយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្ទោង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើ ឬចំរ៉ឹងដែលជាកូនឈើមិនទាន់គ្រប់អាយុ ត្រូវបានដឹកជញ្ជូនយ៉ាងសកម្ម ដើម្បីយកទៅធ្វើជាជំរឹង សម្រាប់ដាក់សម្រាស់បំផ្លាញមច្ឆាជាតិ នៅបឹងទន្លេសាប នៅក្នុងរដូវត្រីពងកូនខាងមុខនេះ។
ប្រជាពលរដ្ឋ បានសាទរចំពោះ ចំណាត់ការ របស់លោកប្រធានមន្ទីរកសិកម្ម ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងការបង្ក្រាបការបំផ្លាញមច្ឆជាតិ ដើម្បី ដើម្បីរក្សាធនធានមច្ឆាជាតិ អោយពងកូន នៅក្នុងរដូវខាងមុខនេះ ចំណែកបទល្មើសព្រៃឈើ ត្រូវបានដឹកបញ្ជូនជាហូរហែ.ពុំត្រូវបានលោក នាយសង្កាត់ស្ទោងបង្រ្កាបម្តងណាឡើយ។
ដោយប៊ុន រដ្ឋា