ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅឃុំឈានឡើង

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និង មាន ការ សម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៧៖៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកសាមគ្គីមានជយ័ សហ ការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះបង្ក្រាបករណីរក្សា ទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងវត្ថុតាង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួល ផែនបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថាការបង្ក្រាបខាងលើនេះធ្វើឡើងនៅចំណុចស្ពានតាំងពោធិ៍ ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានបញ្ជាក់ឲ្យ ដឹងទៀតថាក្នុងការចុះបង្ក្រាបខាងលើនេះជាលទ្ធ ផលឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជ្រុយ រក្សា(ហៅពាន) អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងដកហូតវត្ថុតាំងថ្នាំញៀន ០៦ កញ្ចប់តូច; ទូរសព្ឌ័ ០១គ្រឿង; ម៉ូតូ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធី ៕