បុរសញៀនស្រាម្នាក់ចងកសម្លាប់ខ្លួន នៅឃុំបន្ទាយស្ទោង

កំពង់ធំ៖ បុរសញៀនស្រាម្នាក់ចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល ។ហេតុការណ៍ខាងលើនេះកើតឡើងនៅថ្ងៃទី០៨ ខែមិថុនា  ឆ្នាំ២០២១ វេលាម៉ោង៨.៥០នាទី នៅភូមិបន្ទាយស្ទោង  ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ភន ផៃ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ  នៅភូមិបន្ទាយស្ទោង  ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។                             តាមការបំភ្លឺពីឈ្មោះ ភន ប៉ៃ  ជាបងស្រីបង្កើតរបស់សពបានបញ្ជាក់ថា ឈ្មោះ ភន ផៃ បានលែងលះជាមួយប្រពន្ធ ហើយបានមករស់នៅជាមួយគាត់រយ:ពេល ២៧ឆ្នាំមកហើយ និងជាមនុស្សញៀនស្រា  នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោងប្រហែល៧៖០០នាទី ឃើញឈ្មោះ ភន ផៃដើរទៅមកៗនៅផ្ទះ លុះដល់ម៉ោងប្រហែល ៨៖៣០នាទីស្រាប់តែមានគេមកប្រាប់ថា ឃើញ ឈ្មោះ ភន ផៃ ចងកនិងដើមស្វាយចន្ទីស្លាប់ទៅហើយ  ភ្លាមនោះគាត់បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍បន្ទាយស្ទោងតែម្តង។

ក្រោយពីទទួលព័ត៌មានកម្លាំងសមត្ថកិច្ចជំនាញស្រុក  ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ ។ការពិនិត្យសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ  យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពយើងសន្និដ្ឋានសពស្លាប់ បណ្ដាលមកពីធ្វើអត្តឃាត(ចងក) មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ៕